ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម ប្រកាសឲ្យប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ចេញ​ព្រះរាជក្រម ប្រកាសឲ្យប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នា​សម័យប្រជុំ​សភា​លើក​ទី៩ នីតិកាល​ទី៦ ហើយដែល​ព្រឹទ្ធសភា បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​នេះ​ទាំងស្រុង កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី១០ នីតិកាល​ទី៤ ព្រមទាំង​ត្រូវ​បាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា ស្រប​នឹង​រដ្ឋធម្មនុញ្ញ ក្នុង​សេចក្តី​សម្រេច​លេខ២២២/០០៤/២០២៣ កបធ.ច ចុះ​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ហើយដែល​មាន​សេចក្តី​ទាំងស្រុង ដូច​ក្នុង​ព្រះរាជក្រម​។

Previous Article
Next Article