លោក អ៊ុយ រិទ្ធី អ្នក​ត្រូល​ឆាវ​ឆាវ ត្រូវ​បាន​តែងតាំង​ជាស​មា​ជិ​ក​លេខា​សម្តេច​តេជោ ហ៊ុន សែន

លោក អ៊ុយ រិទ្ធី អ្នក​ត្រូល​ឆាវ​ឆាវ ត្រូវ​បាន​តែងតាំង​ជាស​មា​ជិ​ក​លេខា​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​ឋានៈ​ស្មើ​ប្រធាន​នាយក​ដ្ឋាន​។

អនុក្រឹត្យ​តែងតាំង និង​ផ្តល់​ឋានៈ​ជូន​លោក អ៊ុយ រិទ្ធី ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣កន្លង​ទៅ​ថ្មី​ៗ​នេះ​។

សូម​បញ្ជាក់​ថា លោក អ៊ុយ រិទ្ធី គឺជា​ម្ចាស់​សំឡេង​ក្នុង​វីដេអូ​កម្សាន្ត​សប្បាយ ដែល​មាន​រូបភាព​តួអង្គ​ក្នុង​រឿង​សាម​កុក ជាពិសេស​វីដេអូ​របស់​ឆាវ​ឆាវ រហូត​គេ​ហៅ​វីដេអូ​នោះ​ថា «ត្រូល​ឆាវ​ឆាវ»។ ការ​បញ្ចូល​សំឡេង​នោះ​ទទួល​បាន​ប្រជាប្រិយ​ភាព​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ ថ្មី​ៗ​បុរស​ជា​ម្ចាស់​សំឡេង និង​ជា​អ្នកធ្វើ​វីដេអូ​នេះ ក៏បាន​ធ្វើ​វីដេអូ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​អំពាវនាវ​ពលរដ្ឋ​ឱ្យ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​៕