ឯកឧត្តម​ ឌិត​ ទីណា​ ចុះជួប​ក្រុមការងារ​គណបក្ស​ឃុំ​ព្រៃចារ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

ឯកឧត្តម​ ឌិត​ ទីណា​ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះមូលដ្ឋាន​ស្រុក​ជើងព្រៃ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​គណបក្ស​ឃុំ​ព្រៃចារ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម នៅ​ស្នាក់​ការ​បក្ស​ឃុំ​ព្រៃចារ​។

យោង​តាម​អនុ​សា​ន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ នាយក​រដ្ឋ​មន្ដ្​រី ឯកឧត្តម ឌិត ទីណា ក៏បាន​សង្កត់​បញ្ជាក់​ផង​ដែរ​ថា សកម្មជន​ត្រូវ​ជំរុញ​ការ​គូស​សន្លឹកឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សមាជិក​បក្ស ដោយ​បញ្ជាក់​ពី​របៀប​គូស ចំណុច​ត្រូវ​គូស និង​រូបសញ្ញា​ឡូហ្គោ ដើម្បី​ឱ្យ​ពួកគាត់​ងាយ​ចងចាំ ព្រមទាំង​សាកល្បង​ការ​គូស​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ភាព​ច្បាស់លាស់​ត្រឹមត្រូវ​សម្រាប់​ការ​គូស​សន្លឹកឆ្នោត​ជាក់ស្តែង​។ បន្ថែម​លើ​នេះ​ទៀត គឺ​ការពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ​គ្រប់គ្រាន់ ដើម្បី​ធានា​ថា​ពួកគាត់​អាច​ទៅ​បោះឆ្នោត​បាន​គ្រប់គ្នា និង​ទាន់ពេល​វេលា​។