ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ នៅ​ក្នុង​ឆមាសទី១ ទទួល​បាន​ចំណូល​បាន​ជិត ១៨លាន​ដុល្លារ

រយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ១៦,៨៧៧,៤១៨ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានភ្ញៀវទេសចរបរទេសចំនួនសរុប ៣៨៥,៧៦៩នាក់។

សម្រាប់ខែមិថុនា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ១,៨១១,៥៨៩ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០១២នាក់៕