ឯក​ឧត្តម ប៉ាក់ សុខុម បន្ត​ចុះជួប​សំណេះសំណាល​ និង​បង្រៀនគូស​សន្លឹក​ឆ្នោត​ដល់​សមាជិក សមាជិកា​បក្ស​នៅ​ស្រុក​បារាយណ៍

នា​ព្រឹក​ថ្ងៃទី០៦ ខែ​កក្កដា ឆ្នាំ២០២៣ ឯក​ឧត្តម ប៉ាក់ សុខុម អនុ​ប្រធាន​ក្រុម​ការងារ​ចុះជួយ​ស្រុក​បារាយណ៍ ទទួលឃុំ​បារាយណ៍ និងឃុំ​ត្នោតជុំ នានជួប​សំណេះសំណាល​ជា​មួយ​សមាជិក សមាជិកា​បក្ស​នៅ​ភូមិ​ចតុ​លោក​ប្រមាណ ១៣៥នាក់ ដើម្បី​ផ្សព្វផ្សាយ​ពី​កម្មវិធី គោល​នយោបាយ​គណបក្ស និង​បង្រៀនគូស​សន្លឹក​ឆ្នោត​។

បន្ទាប់ពីជួប​សំណេះសំណាល​ជា​មួយ​សមាជិក សមាជិកា​បក្ស ឯក​ឧត្តម ប៉ាក់ សុខុម បាន​បន្ត​ចុះ​សួរ​សុខ​ទុក្ខ​សមាជិក​បក្ស​តាម​ខ្នង​ផ្ទះ និង​បង្រៀនគូស​សន្លឹក​ឆ្នោត​ផងដែរ​។

ឯក​ឧត្តម បាន​អះអាងថា ដើម្បី​រក្សា​សន្តិ​សុខ ស្ថិរ​ភាព​នយោបាយ​នៅ​កម្ពុជា យើង​ត្រូវ​ចូល​រួម​ថែរក្សា​ទាំង​អស់​គ្នា​បន្ត​ទៅទៀត កុំជឿ​ការ​ញុះញង់​របស់​ពួកជន​អគតិ ដែល​មាន​បំណង​បំផ្លិច​បំផ្លាញ​ដល់​សុខ​សន្តិភាព​នៅ​កម្ពុជា និង​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​គ្នា​៕