ឯក​ឧត្តម ឌិត ទីណា អញ្ជើញសម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ឃ្លាំង​ស្តុក​ស្រូវ​ចំណី​ចំណុះ ១០០តោន នៅស្រុក​តំបែរ

មាន​ឃ្លាំង​ហើយ ត្រូវ​មាន​ស្រូវ​ដាក់ ដូច្នេះ យើង​ត្រូវតែរក​ស្រូវពូជ​ដែល​មាន​ភាព​សុទ្ធ​ល្អ ដើម្បី​ដាំ​ដុះ​បាន​ទិន្នផល​ខ្ពស់ ហើយ​អង្ករ​មាន​គុណ​ភាព​សម្រាប់​បរិភោគ​។ អ្នក​ផលិត​ក៏​ចំណេញ អ្នកកែ​ច្នៃ​ក៏​ចំណេញ អ្នក​បរិភោគ ក៏​ទទួលទាន​ហើយ​មាន​សុខ​ភាព​ល្អ​។

ប្រសាសន៍​ឯក​ឧត្តម ឌិត ទីណា រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ឃ្លាំង​ស្តុក​ស្រូវ​ចំណី​ចំណុះ ១០០តោន​និងបើក​ការ​ដ្ឋា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង ៩,៧គ.ម ក្រោម​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរ​បរិស្ថាន​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅសហគមន៍​កសិកម្ម​តំបែរ​រុងរឿង ភូមិ​ត្រពាំងឬស្សី ឃុំ​តំបែរ ស្រុក​តំបែរ ខេត្តត្បូងឃ្មុំ នា​រសៀល​ថ្ងៃ​អង្គារ ទី៤ ខែ​កក្កដា ឆ្នាំ២០២៣​។