ឯកឧត្តម វ៉ី សំណាង ចុះ​ពិនិត្យផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅស្រុកសំរោងទង

នា​ព្រឹក​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង​​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណាំស្រូវ និង​ផល​ដំ​ណាំ​ផ្សេង​ៗ របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ស្ថិតនៅ​ភូមិ​ត្រពាំងសាប ឃុំ​រលាំងគ្រើល ឃុំ​ធម្មតាអរ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​។