បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន នាំយក​ពូជស្រូវ និង​បន្លែ ចែកជូន​ដល់​ប្រជាពលរដ្ឋ ១៧១០គ្រួសារ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង

កំពង់ឆ្នាំង៖ នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​បរិវេណ​វត្ត​ត្រពាំង​ជុំ ភូមិ​តា​សុខ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​ស្រូវពូជ​ចំនួន ១៧១តោន និង​ពូជ​បន្លែ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តកំពង់ឆ្នាំង​ចំនួន ១៧១០គ្រួសារ។

បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន នាំយក​ពូជស្រូវ និង​បន្លែ ចែកជូន​ដល់​ប្រជាពលរដ្ឋ ១៧១០គ្រួសារ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង
បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន នាំយក​ពូជស្រូវ និង​បន្លែ ចែកជូន​ដល់​ប្រជាពលរដ្ឋ ១៧១០គ្រួសារ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង

ប្រជាពលរដ្ឋ​ទាំង ១៧១០គ្រួសារ​នេះ ក្នុងនោះ​មាន មកពី​ស្រុក​បរិបូណ៌​ចំនួន ២២៥ គ្រួសារ ស្រុក​ជល​គី​រី ចំនួន ៥៦៧ គ្រួសារ ស្រុក​កំពង់លែង​ចំនួន ១៥២ គ្រួសារ ស្រុក​កំពង់ត្រឡាច​ចំនួន ៣២២ គ្រួសារ ស្រុក​រលាប្អៀរ​ចំនួន ៤១៤ គ្រួសារ និង​ក្រុង​កំពង់ឆ្នាំង​ចំនួន ៣០ គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួលបាន ស្រូវពូជ១០០ គីឡូក្រាម និង​ពូជ​បន្លែ ៦ មុខ ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត។

បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន នាំយក​ពូជស្រូវ និង​បន្លែ ចែកជូន​ដល់​ប្រជាពលរដ្ឋ ១៧១០គ្រួសារ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង

លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​អារម្មណ៍​សោកស្តាយ និង​ចូលរួម​ចែករំលែក​ទុក្ខ ជាមួយ​បងប្អូន​ជនរងគ្រោះ ដោយសារ​គ្រោះធម្មជាតិ នៅ​ទូទាំងប្រទេស និង​ជាពិសេស​បងប្អូន​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង និង​បាន​លើកទឹកចិត្ត ជំរុញ​ឱ្យ​កសិករ​ត្រូវ​ជំនះ​គ្រប់​ឧបសគ្គ តស៊ូ ព្យាយាម​ដើម្បី​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ និង​ចិញ្ចឹមសត្វ ត្រី​ឡើងវិញ។

បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន នាំយក​ពូជស្រូវ និង​បន្លែ ចែកជូន​ដល់​ប្រជាពលរដ្ឋ ១៧១០គ្រួសារ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង

បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន ក៏បាន​អំពាវនាវ​ផងដែរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រក្សា​អនាម័យ​ជាប់​ជានិច្ច ដើម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺ​ដ​ង្កា​ត់ផ្សេងៗ ពិសេស​ជំងឺ​កូ​វីដ១៩ ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ទប់ស្កាត់។ បន្ថែម​ពីនេះ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ដាច់ខាត ត្រូវ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់ បទល្មើស​នានា ពិសេស​បញ្ហា​គ្រឿងញៀន​ឱ្យ​ខាន​តែ​បាន ព្រោះ​វា​ជា​ប្រភព​បំផ្លាញ​នូវ​ធនធានមនុស្ស​យ៉ាងសំខាន់ សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ ក៏ដូចជា​ត្រូវ​បន្ត​ក្តាប់​អោយ​ជាប់​នូវ​បញ្ហា ធ្វើការ​ដោះស្រាយ​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​ផ្តល់ជូន​សេវាសាធារណៈ​ជូន​ឱ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់៕

#អរគុណសន្តិភាព