សម្ដេចតេជោ ហ៊ុន សែន÷ លាហើយព្រិត្តិការណ៍៣វិច្ឆិកា

ភ្នំពេញ÷ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា÷

ដោយសារជាប់រវល់ ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះ​ដោយ​ទឹកជំនន់​បូក​បន្ថែម​ដោយការធ្វើ​ច​ត្តា​ឡី​ស​ក័១៤ថ្ងៃ ខ្ញុំ​មិនបាន​វាយកូនគោល​ឬ​ហាត់ប្រាណ​ជាង​មួយខែហើយ។

ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសំភាសំភា​រះ​ថ្មី​ពិនិត្យឃើញថា​កម្លាំងវាយ​ហាក់​ខ្លាំង​ជាង​មុន​បន្ទាប់ពី​សម្រាកក្នុង​បន្ទប់១៤ថ្ងៃ។ អ្វីដែលប្លែកគឺក្បាលពោះ​ដូច​ជាធំ​ជាង​មុន ដូចនេះ​ខ្ញុំ​ត្រូវ​ដើរឱយបាន​ពី៨ទៅ១០គីឡូម៉ែត្រ​នា​ថ្ងៃនេះ។

សូម​អភ័យទោស​ដែល​ខ្ញុំ​យក​ថ្ងៃ​ធ្វើការមក​វាយកូនគោល​តែ​ខ្ញុំ​បាន​ពិនិត្យ​សម្រេច​និងចុះ​ហ​ត្ត​លេខា​លើ​ឯកសារនាៗរួចហើយ និង​ពេល​ល្ងាច​ខ្ញុំ​បន្តការងារ​ដដែល។

មូលហេតុ​ដែល​ខ្ញុំ​ធ្វើ​ដូចនេះ​ក៍​ព្រោះតែចង់ដឹង​អំពី​សុខភាព​ក្រោយ​ការធ្វើ​ច​ត្តា​ឡី​ស​ក័១៤ថ្ងៃ​តើ​មានការ​ប្រែប្រួល​យ៉ាងណា?។ម្យ៉ាងទៀត​ទីលាន​វាយកូនគោល
នៅជាប់​និង​របង​ផ្ទះ​មិនបាន​ចេញទៅ​វាយ​នៅ​ទីលាន​ឆ្ងាយ​ពី​ផ្ទះ​នោះទេ។

លា​ហើយ​ព្រឹត្តិការណ៍៣វិ​ច្ឆ​កា”៕

#អរគុណសន្តិភាព