ប្រធានាធិបតី​ស្ដីទី (លើក​ទី២) នៃ​ប្រទេស​ប៉េ​រូ ស្បថ​ចូល​ទទួល​តំណែង ជា​មេដឹកនាំ​ប្រទេស ទី៣ ក្នុង​ជុំ ១សប្ដាហ៍

ប្រធានាធិបតី​ស្ដីទី (លើក​ទី២) នៃ​ប្រទេស​ប៉េ​រូ ស្បថ​ចូល​ទទួល​តំណែង ជា​មេដឹកនាំ​ប្រទេស ទី៣ ក្នុង​ជុំ ១សប្ដាហ៍

បរទេស៖ កាលពី​ថ្ងៃ​ម្សិលមិញ (ទី18 វិច្ឆិកា) ទីភ្នាក់ងារ​ព័ត៌មាន BBC បាន​រាយការណ៍​ថា លោក ហ្វ្រា​ន​ស៊ី​ស្កូ សា​ហ្គា​ស្ទី ប្រធានាធិបតី​ស្ដីទី ថ្មី​ក្រោយ​គេ​បំផុត បាន​ចូល​ប្រារព្ធ​ពិធី​ស្បថ​ទទួល​តំណែង​ហើយ។ ជា​ប្រធានាធិបតី​ប្រទេស​ប៉េ​រូ ទី៣ហើយ ក្នុង​ជុំ​តែ ១សប្ដាហ៍​ប៉ុណ្ណោះ។

លោកអតីតប្រធានាធិបតីប៉េរូ ម៉ាទីន វីស្ការ៉ា
លោកអតីតប្រធានាធិបតីប៉េរូ ម៉ាទីន វីស្ការ៉ា

បន្ទាប់ពី​លោក ម៉ា​ទីន វី​ស្កា​រ៉ា ត្រូវ​សភា​ដក​សេចក្ដីទុកចិត្ត និង​ដក​ចេញពី​តំណែង​ប្រធានាធិបតី ក្នុង​បទ​ចោទ​ពី​អំពើពុករលួយ ស៊ីសំណូក ដែល​សាមីខ្លួន​បាន​បដិសេធ​នោះ បានធ្វើឱ្យ​ប្រជាជន​ចេញមក​ជួបប្រជុំគ្នា​តវ៉ា ទូទាំងប្រទេស ធ្វើឱ្យមាន​អ្នកស្លាប់​យ៉ាងតិច ២នាក់ និង​មាន​អ្នករងរបួស​ជាច្រើន​នាក់។

លោក ម៉ានុយអែល មេរីណូ
លោក ម៉ានុយអែល មេរីណូ

តម​ក លោក​ម៉ា​នុយ​អែល មេ​រិ​ណូ អតីត​ប្រធានសភា បាន​ចូលមក​កាន់តំណែង​ជំនួស​លោក វី​ស្កា​រ៉ា តែ​ស្ថិតនៅក្នុង​អំណាច​បានត្រឹមតែ ៥ថ្ងៃ ក៏ត្រូវ​ប្រកាស​លាឈប់ តាម​អ្វីដែល​បណ្ដា​អ្នក​តវ៉ា និង​អ្នកនយោបាយ ទាមទារ ក្រោយពី​ក្រុមប៉ូលិស បាន​ប្រើ​អំពើហិង្សា​បំបែក​ការជួប​ជុំគ្នា​ជាច្រើន​ម៉ឺន​នាក់ ភាគច្រើន​ជា​មនុ​ស្សវ័យ​កំលោះ​ក្រមុំ ដែល​បាន​ចេញមក​តវ៉ា​ប្រឆាំង​ការដក​លោក​វី​ស្កា​រ៉ា ចេញពី​តំណែង។ ក្រៅពីនេះ មាន​រដ្ឋមន្ត្រី​ចំនួន ១២រូប របស់​រដ្ឋបាល​លោក មេ​រី​ណូ បាន​លាឈប់​ពី​តំណែង ជាការ​តវ៉ា​នឹង​ការប្រើ​អំពើហិង្សា​របស់​ប៉ូលិស​ផងដែរ។

ប្រធានាធិបតីស្ដីទី (លើកទី២)នៃប្រទេសប៉េរូ ស្បថចូលទទួលតំណែង ជាមេដឹកនាំប្រទេស ទី៣ ក្នុងជុំ ១សប្ដាហ៍

លោក​ប្រធានាធិបតី​ស្ដីទី សា​ហ្គា​ស្ទី ជា​វិស្វករ និង​ជា​អ្នកជំនាញការ អាយុ ៧៦ឆ្នាំ ជា​សមាជិក​មកពី​គណបក្សនយោបាយ​តែ​ម្នាក់​គត់ ដែល​បោះឆ្នោត ផ្ទុយ​នឹង​មតិ​ដក​លោ​កវី​ស្កា​រ៉ា​ចេញពី​តំណែង កាលពី​សប្ដាហ៍​កន្លងទៅ និង​បានទទួល​ការជ្រើសតាំង បន្ទាប់ពី​បានទទួល​ពិន្ទុ​ទាប​បំផុត ៦០សំឡេង ហើយនឹង​គ្រង​តំណែង​នេះ រហូតដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ជាថ្មី នៅ​ខែមេសា ឆ្នាំ​មុខ។

លោក​សា​ហ្គា​ស្ទី បាន​ថ្លែង​នៅក្នុង​សភា ដោយបាន​បញ្ជាក់​ក្នុងនាម​រដ្ឋ សូម​អភ័យទោស​ចំពោះ​ក្រុមគ្រួសារ​អ្នកស្លាប់​ក្នុងអំឡុង​ការជួបប្រជុំ​តវ៉ា “យើង​មិនអាច​ធ្វើឱ្យ​កំលោះ​ក្រមុំ​ទាំងនោះ​រស់​ឡើងវិញ​បានទេ ដូច្នេះហើយ​ទើប ចាំបាច់​បំផុត​ក្នុងការ​ត្រូវ​ស្ងប់​សតិអារម្មណ៍ តែ​កុំ​ច្រឡំបល់ ជាមួយ​ភាព​ព្រងើយកន្តើយ ភាព​អ៊ឺ​អើ​តាម​គេ ឬ​ការលាឈប់…”

សម្រាប់​ការតវ៉ា​ដក​លោ​កវី​ស្កា​រ៉ា ចេញពី​តំណែង ក្រៅពី​អ្នកគាំទ្រ សាមីខ្លួន និង​របៀបវារៈ​ការផ្លាស់​ប្ដូរ​របស់លោក​ហើយ អ្នកដទៃ ថែមទាំង​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​សមាជិកសភា និង​មើលឃើញថា ជាការ​ធ្វើ​រដ្ឋប្រហារ​រ​ដ្ឋ​សភា ក្រោម​ការឆ្លង​រាលដាល​របស់​ជំងឺ​កូ​វីដ-១៩ និង​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ ដោយមាន​ចំនួន​អ្នក​ឆ្លង​មេរោគ​ជិត ៩៣៥ ០០០នាក់ ស្លាប់​ច្រើនជាង ៣៥ ០០០នាក់ និង​មាន​អត្រា​កា​ស្លាប់ ក្នុង​ចំនួន​ប្រជាជន ១០០ ០០០នាក់ ខ្ពស់​ស្ថិតក្នុង​លំដាប់​លេខ៣ ក្នុង​ពិភពលោក៕

ចុចអាន៖ កាន់អំណាច​បានតែ ៥ថ្ងៃ ប្រធានាធិបតី​ស្ដីទី ប៉េ​រូ ប្រកាស​ចុះចេញ​ពី​តំណែង ក្រោយ​ប្រជាជន​ធ្វើបាតុកម្ម​ជិត ១សប្ដាហ៍

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព