វិធាន ការ អភិរក្ស បន្ទាន់ ចាំ បាច់ ដើម្បី​ការពារ​ប្រភេទ​សត្វ ក្រចកជើង​ចំ​ពាម​ដែលមាន​ចំនួន​ធ្លាក់ចុះ​គួរ ឱ្យ បារម្ភ ក្នុងអំឡុង មួយ ទសវត្សរ៍  ចុង ក្រោយ នេះ

ភ្នំពេញ៖ ថ្វីបើ ក្រសួងបរិស្ថាន  អង្គការ WWF ព្រម ទាំង ដៃគូ​ទាំងអស់ បាន​បង្កើន កិច្ច ខិត ខំ ប្រឹង ប្រែង ក្នុង ការ ពង្រឹង កា អនុវត្ត ច្បាប់  យ៉ាង ខ្លាំង ក្លា យ៉ាងណាក៏ដោយ របាយការណ៍​មួយ​ដែល​ចេញ ផ្សាយ រួមគ្នា ដោយ​ក្រសួង បរិស្ថាន  និង អង្គការ WWF ស្តីពី​ស្ថានភាព​នៃ​ប្រភេទ​សត្វ​ក្រចកជើង​ចំ​ពាម បាន​បង្ហាញថា ចំនួន   សត្វ ក្រចកជើង​ចំ​ពាម ក្នុង ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​មួយ​ទស វត្សរ៍ ចុង ក្រោយ នេះ ហើយ​បាន បង្ហាញ នូវ ភាព ចាំ ចាច់​ក្នុង ការ ដាក់ ចេញ នូវ វិធាន ការ ថ្មី និង ប្រកប ដោយ ភាព ច្នៃ ប្រឌិត ជាង មុន ជាបន្ទាន់   ដើម្បី ទប់ ស្កាត់ ស្ថាន ភាព ធ្លាក់ ចុះ នេះ។

លទ្ធផល នៃ ការ តាម ដាន សត្វ ក្រចក ជើង ចំ​ពាម ក្នុង ចន្លោះ ឆ្នាំ  ២០១០-២០២០ នៅ ក្នុង ដែន ជម្រក ទាំង ពីរ បាន បង្ហាញ ថា  ចំនួន​សត្វ​ទន្សោង​បាន ធ្លាក់ចុះ​ប្រមាណ ៧២% សត្វ​ឈ្លូស ប្រមាណ ៥២%  និង​សត្វ​ជ្រូកព្រៃ​ប្រមាណ ១៨% បើ​ប្រៀបធៀប​នឹង​លទ្ធផល​នៃ​ការស្រាវជ្រាវ​នៅ​ឆ្នាំ ២០១០-២០១៩។

របាយការណ៍​ដដែល​នេះ​ក៏បាន​បង្ហាញ​ដែរ ថា ចំនួន សត្វ​រមាំង ខ្ទីង និង​ប្រើស មាន​កម្រិត តិច តួច ហើយ នៅ រាយ ប៉ាយ ដាច់ ដោយ ឡែក ពី គ្នា នៅក្នុង​តំបន់​ទាំង ពីរ នេះ ។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ “ការធ្លាក់ចុះ​នេះ ជា ការ ក្រើន រំលឹក ដល់​យើងទាំងអស់គ្នា ប៉ុន្តែ វា ក៏ ផ្តល់ ជា ឱកាស ឱ្យ​យើង​ទាំង អស់ គ្នា ក្នុង ការ ខិត ខំ​បន្ថែម ទៀត  ដើម្បី ទប់ ស្កាត់ និន្នាការ នៃ ការ ធ្លាក់ ចុះ នេះ ។ ឯក ឧ​ត្ត​ម បាន បន្ត ទៀត ថា  ស្ថាន ភាព នស ការធ្លាក់ចុះ​អាច​នឹង ធ្ងន់ធ្ងរ​ជាង​នេះ ប្រសិនបើ​គ្មាន ការ ពង្រឹង​ការអនុវត្ត​ច្បាប់​និង ការ គ្រប់ គ្រង​តំបន់​ការពារ យ៉ាង មឺ​ង ម៉ាត់​នោះទេ​ពី ការ ខិត ខំ ដោយ មិន ខ្លាច នឿយ ហាត់ ដោយ  មន្ត្រី ឧ​ទ្យា នុ​រក្ស របស់ មន្ទីរ បរិស្ថាន ខេត្ត ក្រ សួង បរិស្ថាន  ក្រុម​ល្បាត​សហគមន៍ អា ជ្ញា​ធរ​មូលដ្ឋាន និង​បុគ្គលិក​អង្គការ WWF ក្នុង ការ ដើរ ល្បាត  និង ពង្រឹង ការ អនុវត្ត ច្បាប់ ទាំង ក្នុង និង ក្រៅ តំបន់ ការ ពារ ទាំង ពីរ។

ឯកឧត្ដម នេត្រ ភក្ត្រា បាន ពិ​ពណ៍​នា​បន្ត ទៀត ថា បើ ជា មាន ការ ធ្លាក់ ចុះ  នូវ ពពួក សត្វ ក្រចកជើង ចំ​ពាម នៅ ក្នុង ដែន ជម្រក ស្រែ ពក  និង ភ្នំ ព្រេច  ចំនួន ប្រភេទ សត្វ ក្រចក ជើង ចំ​ពាម មួយ ចំនួន បាន កើន ឡើង  ឬ ស្ថិត ក្នុង កម្រិត​ថេរ នៅ ក្នុង ដែន ជម្រក សត្វ ព្រៃ មួយ ចំនួន ផ្សេង ទៀត ។

ស្ថានភាព​ដ៏ អាក្រក់ នេះ មិនបាន  កើត ឡើង តែ ក្នុង ប្រទេស កម្ពុជា​នោះ ទេ ដោយ សាររ តែ ចំនួន​សត្វព្រៃ​នៅលើ​សកលលោក

ទាំង សត្វ​រស់ នៅ លើដី​និង​ក្នុង​ទឹក ក៏ បាន ធ្លាក់ចុះ​ខ្លាំង បំផុត  ដល់ ៦៨%  ជា មធ្យម  ក្នុង​រយៈពេល ៥០ ឆ្នាំ​ចុង ក្រោយ នេះ បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៧០ មក។

ការ​បរ បាញ់ ខុសច្បាប់​ចាប់ តាំង ពី​អតីតកាល​មក ដល់ ពល បច្ចុប្បន្ន បូក ផ្សំ និង​វិបត្តិ​អន្ទាក់ ដែល ជម្រុញ ដោយ ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ សុទ្ធ សឹង ជា មូលហេតុ​ចម្បង​ដែល បណ្តាល ឱ្យ​សត្វ​ក្រចកជើង​ចំ​ពាម​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​ធ្លាក់ចុះ​យ៉ាង ធ្ងន់ ធ្ង​រ ។

កញ្ញា Milou Groenenberg ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ​នៃ​អង្គការ WWF បាន និយាយ ថា  អន្ទាក់​គឺជា​កត្តា​គម្រាមកំហែង​ដ៏ ចម្បង​មួយ ចំពោះ សត្វ​ក្រចកជើង​ចំ​ពាម​នៅក្នុង​ដែន ជម្រក ទាំង ពីរ  ហើយ ក៏ ជា មូល ហេតុ ដែល ធ្វើ ឱ្យ ចំនួន សត្វ ខ្លារខិន ដែលជា​ប្រភេទ​ស៊ី​សាច់សត្វ​ក្រចកជើង​ចំ​ពាម​ទាំងនេះ​ជា​អាហារ  ធ្លាក់ ចុះ ដែរ ”

បើទោះជា​របាយការណ៍​បានបង្ហាញ​ពី ស្ថានភាព​ធ្លាក់ចុះ​ដ៏ គួរ ឱ្យ បារម្ភ នេះ ក៏ដោយ ក្នី សង្ឃឹម​នៅតែ មាន នៅ ឡើយ​ក្នុងការ​ជួយសង្គ្រោះ​សត្វព្រៃ​ទាំងនេះ​ពី​ការ​ផុត​ពូជ។ ប៉ុន្ដែ​ប្រសិនបើ​គ្មាន វិធាន ការ អភិរក្ស បន្ទាន់​និង ប្រកប ដោយ ភាព ច្នៃ ប្រឌិត ថ្មី ទេ  ដើម្បី​ទប់ស្កាត់​កត្ដា​គម្រាមកំហែងចម្បងៗទាំងនេះ​ទេ ជីវៈចម្រុះ​នឹង​នៅតែ​បន្ដ​ធ្លាក់ចុះ បន្ដិចម្ដងៗ រហូតដល់​អាច​បាត់បង់​ទាំងស្រុង​តែ ម្ត ង ។

លោក សេង ទៀក នាយក​អង្គការ WWF មាន ប្រសាសន៍ ថា វា​មិនទាន់​យឺត​ពេល​នៅឡើយ​ទេ​ក្នុងការ​កែប្រែ​ស្ថានភាព​នេះ ប៉ុន្តែ វា តម្រូវ ឱ្យ ពួកយើង​ធ្វើ សកម្មភាព​អភិរក្ស​រួម គ្នា  ជាបន្ទាន់​ឥឡូវ នេះ ដោយ មាន ការ ចូល រួម ពី គ្រប់ ភាគី ពាក់ ព័ន្ធ ទាំង អស់។

លោក​មានប្រសាសន៍ថា៖ “គំហើញ​របស់​អ្នកវិទ្យាសាស្ត្រ​នៅក្នុង​របាយការណ៍​នេះ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​តម្រូវការ​នៃ​ដំណោះស្រាយ​បន្ទាន់ និងថ្មីៗ ដើម្បី​កែប្រែ​នូវ​អត្រា​នៃ​ការធ្លាក់ចុះ​នេះ ខណៈពេលដែល​កំពុង​ស្វែងរក​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការបែងចែក​ធនធានធម្មជាតិ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ។

ក្រសួង បរិស្ថាន  និង​អង្គការ WWF បាន ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន និង​ដៃគូ នានា ដើម្បី  រៀបចំឡើង នូវ វិធានការ​អភិរក្ស ខ្លាំងក្លា​ជាង​មុន ដើម្បី​កាត់បន្ថយ​ការ​បរ បាញ់ ខុសច្បាប់ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ។ ក្រសួង បរិស្ថាន  និង​អង្គការ WWF កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុងការ​អនុវត្ត​កម្មវិធី​ស្ដារ សត្វ​ក្រចកជើង​ចំ​ពាម​ឡើងវិញ ដែលជា តម្រូវ ការ បន្ទាន់ ក្នុង ការ បញ្ឈប់  និន្នាការ​ធ្លាក់ចុះ​នៃ ចំនួន សត្វ ទាំង នេះ និង ចាត់ វិធាន ការ ឆ្លើយ តប ទៅ ដល់ ឬ​ស គល់ នៃ ការ ជួញដូរ​សត្វព្រៃ​ខុស ច្បាប់  ។

ក្រោម​ជំនួយ ឧបត្ថម្ភ​ថវិការ​ពី​ទី ភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) សហភាព​អឺរ៉ុប (EU) រដ្ឋា ភិ​បាល អា​ល្លឺ ម៉​ង់ (BMZ) រដ្ឋា ភិ​បាល ប៊ែ​ល ហ្សិ​ក  (DGD) កម្មវិធី​បរិស្ថាន​រប​ស់​អង្គការសហប្រជាជាតិ  (UN Environement) GEF រដ្ឋា ភិ​បាល ស៊ុយ អ៊ែត (Sida) IKEA Welthungerhilfe (WHH) Humanscale និង​បណ្តាញ អង្គការ WWF (WWF- អាមេរិក WWF- ប៊ែ​ល​ហ្សិ​ក WWF- អាល្លឺម៉ង WWF- ស៊ុយ​អ៊ែត និង WWF- ស្វី​ស) ការគ្រប់គ្រង​តំបន់​ការ ពារ  ធម្មជាតិ​នៅក្នុង ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច ផ្ដោតទៅលើ​ការស្រាវជ្រាវ​និង តាម ដាន ជីវៈចម្រុះ ការកសាង​សមត្ថភាព សម្រាប់​ការអនុវត្ត​ច្បាប់  ការប្រយុទ្ធប្រឆាំង នឹង  ការ​បរបាញ់​ខុស ច្បាប់  ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ការ  កាប់ ឈើ ខុស ច្បាប់ ការ​ទប់ ស្កាត់ ការ ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់ ខណៈ យក ចិត្ត ទុក ដាក់ លើ ការអភិវឌ្ឍ​របរ​ចិញ្ចឹមជីវិត​របស់​សហគម​ន៍​មូលដ្ឋាន និង​ការអនុវត្ត​កម្មវិធីផ្សេងៗទៀត​ដើម្បី​លើកទឹកចិត្ត និង​កៀរគរ​ការចូលរួមរ​បស់​ប្រជាជន​មូលដ្ឋាន​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​អភិវឌ្ឍន៍ ជីវភាព​ប្រកបដោយ​និរន្តរភាព។

ទី ភ្នា​ក់ ងារ ជំនួយ អាមេរិក  (USAID) បាន គាំ ទ្រ ការ តាម ដាន សត្វ ក្រចក ជើង ជំ​ពាម  ដោយ ប្រើ វិធី សាស្ត្រ ដើរ បន្ទ​ត់ ត្រង់ (line-transect) ពី ឆ្នាំ ២០១៨-២០២។ យើង សូម ថ្លែង អំណរ គុណ ផង ដែរ ដល់ សមា ជិ​ក ក្រុម ស្រាវ ជ្រាវ និង តាម ដាន ជីវៈ ចម្រុះ ទាំង អស់ ក៏ ដូច ជា ក្រុម សហ​និ​ព​នុ្ធ​នៃ របាយ ការណ៍ ស្តី ពី ស្ថាន ភាព សត្វ ក្រចក ជើង ចំ​ពាម  ក៏ ដូច ជា អ្នក រួម ចំណែក ទាំង អស់ ក្នុង  សកម្ម ភាព ស្រាវ ជ្រាវ ទាំង អស់ នេះ ។

ក្រសួង បរិស្ថាន សូម អំពាវ នាវ ដល់ សាធារណជន ទូទៅ  សូម បញ្ឈប់ ការ បរិភោគ សាច់ សត្វ ព្រៃ និង បញ្ឈប់ ការ ប្រើ ប្រាស់ ផលិត ផល សត្វ ព្រៃ គ្រប់ ប្រភេទ ។  ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន មាន​បន្ថែម ថា “ យើង ខ្ញុំ សូម ស្នើ យ៉ាង ទ​ទួ​ច ដល់ ប្រជា ជន ទាំង អស់ នៅ ទូ ទាំង ប្រទេស កម្ពុជា សូម និយាយ ថា  “ទេ” ចំពោះ សាច់ សត្វ ព្រៃ  ហើយ សូម ចូល រួម ក្នុង ការ​ការ ពារ និង អភិរក្ស ធន ធាន ធម្មជាតិ របស់ កម្ពុជា ឱ្យ ស្ថិត នៅ គង់ វង្ស ដើម្បី ជា ប្រយោជន៍ ដល់ មនុស្ស ជំនាន់ ក្រោយ ៗ ទៀត ”។

#អរគុណសន្តិភាព