គណបក្សប្រជាជនកម្ពុជា បន្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្នុងថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី២ ហើយ សម្រាប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។

គណបក្សប្រជាជនកម្ពុជា បន្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្នុងថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយ

មហាសន្និបាតនេះបានប្រារព្ធឡើងនៅវិមាន ៧មករា រាជធានីភ្នំពេញក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សទូទាំងប្រទេស រួមទាំងមន្រ្តីជាន់ខ្ពស់អ្នកមុខអ្នកការប្រមាណជាង៣ពាន់នាក់។

គណបក្សប្រជាជនកម្ពុជា បន្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្នុងថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយ

បើតាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, របៀបវារៈថ្ងៃទី២ នៃមហាសន្និបាតវិសាមញ្ញ ជាការអនុម័តលើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣, ការអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងមានមតិបូកសរុប និងការណែនាំរបស់ស​ម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាដើម។

គណបក្សប្រជាជនកម្ពុជា បន្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្នុងថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

ក្រោយបញ្ចប់កម្មវិធី ក៏នឹងមានសេចក្តីប្រកាសអំពីលទ្ធផលនៃ មហាសន្និបាតវិសាមញ្ញនេះផងដែរ។

បើតាម សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ បានឱ្យដឹងថា មហាសន្និបាតវិសាមញនេះ ធ្វើឡើងក្នុងគោលបំណងជជែករៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨ មានការចូលរួមតាំងពីថ្នាក់ដឹកនាំស្រុក រហូតដល់ថ្នាក់កំពូល ដើម្បីផ្ដល់មតិទៅលើទិសដៅដែលត្រូវប្រកាន់យកក្នុងរយៈពេល៥ឆ្នាំទៅមុខ។ សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងនោះ បញ្ហាមនុស្ស ក្លាយទៅជាបញ្ហាសំខាន់ជាងគេ ដូចដែលសម្ដេចធ្លាប់និយាយហើយថា ថវិកាឆ្នាំ២០២៣ គឺជាថវិកាបម្រើឲ្យមនុស្ស។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងអំណាចរយៈពេល៦អាណត្តិមកហើយ។ គណបក្សនេះបន្តទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ដោយទទួលបាន ៩,៣៧៦អាសនៈ ដែលដឹកនាំឃុំសង្កាត់ចំនួន ១៦៤៨ឃុំ/សង្កាត់ ក្នុងចំណោម១៦៥២ នៅទូទាំងប្រទេស៕

គណបក្សប្រជាជនកម្ពុជា បន្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្នុងថ្ងៃទី២