ឯកឧត្តម ប៉េង ពោធិ៍នាប្រកាសសេចក្ដីសម្រេចស្ដីពីការចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ក្នុងស្រុកកោះធំ និងស្រុកស្អាង  

កណ្តាល៖ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង នារសៀលថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្ដីសម្រេចស្ដីពីការចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្នុងស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្ដាល។

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការបក្សខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងអស់ ដែលស្ថិតក្នុងស្រុកកោះធំ និងស្រុកស្អាង សរុបប្រមាណជាង ១០០០ នាក់៕