vutha

vutha

សម្តេចធិបតី៖ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា  ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងពេល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដោយប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើរសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញទៅគ្រប់ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេទ្បិចត្រូនិក ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព…

សម្ដេចតេជោ ហ៊ុន សែន ពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមរយៈ ប្រព័ន្ធវីដេអូ

ភ្នំពេញ៖នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសំដែងក្តីរីករាយដែលបានជួប ឯកឧត្តមមីន អោងឡាំង សាជាថ្មី និង អរគុណចំពោះសារអបអរសាទររបស់. ឯកឧត្តម នៅឱកាសដែលសម្តេចបានជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភា ។ សម្តេចបានលើកឡើងថា កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា ។ ជាកិច្ចឆ្លើយតប ឯកឧត្តម មីន អោងឡាំង ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះ…

ឯកឧត្តម ប៉ែន បូណា៖ សន្ទុះចលនាជាតិគាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ

ភ្នំពេញ៖ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យទាល់តែបាននូវគម្រោងព្រែកជីកហ្វូណនតេជោបាននឹងកំពុងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស។ សន្ទុះនៃការគាំទ្របានផុសចេញពីទឹកចិត្តស្រឡាញ់ជាតិ ការពារផលប្រយោជន៍ជាតិ និងប្រាថ្នាចង់ឃើញប្រទេសរបស់ខ្លួនមានឯករាជភាព និងភាពរឹងមាំខាងសេដ្ឋកិច្ចដោយឈរលើកម្លាំងខ្លួនឯងដោយមិនចាំបាច់ពឹងខ្យល់ដកដង្ហើមពីបរទេស។ ពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ មិនរារែកក្នុងការចេញមុខគាំទ្រពេញទំហឹង និងយ៉ាងកងរំពងដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមាដែលមិនធ្លាប់មានពីមុន។ ចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលកំពុងការពារនិងរុញច្រានគម្រោងនេះឱ្យទៅមុខដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងមហាសាមគ្គីជាតិនេះហើយដែលជាប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់។ ពេលនេះ ជាតិសាសន៍ខ្មែរបានបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនជាងពេលណាៗទាំងអស់តាមរយៈចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ ចលនាជាតិដ៏ខ្លាំងក្លានេះ មិនត្រឹមតែធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំធេងជាប្រវត្តិសាស្ត្រជូនជាតិប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាចលនាមួយដែលកំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយមួយក្តាប់តូច ដែលបានបន្លំពាក់របាំងមុខអ្នកស្នេហាជាតិអស់ជាច្រើនទសវត្សរ៍មកហើយនោះ ឱ្យសាធារណជនមើលឃើញយ៉ាងច្បាស់ក្រឡែតពីមុខមាត់ពិតរបស់ពួកគេ។ ជាក់ស្តែង ខណៈដែលជនជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចេញមុខគាំទ្រយ៉ាងពេញទំហឹងនូវជំហររបស់រាជរដ្ឋាភិបាលចំពោះគម្រោងព្រែកជីកហ្វូណនតេជោដែលផ្តល់ប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចជាតិ ស្រាប់តែអ្នកស្នេហាជាតិក្លែងក្លាយមួយរូបជាមួយសាវ័កមួយដំបស្វាបែរជាស្រវាស្រទេញចេញមុខប្រឆាំងប្រយោជន៍ជាតិខ្លួនឯងទៅវិញ។ ការដើរបញ្ច្រាសទិសចលនាជាតិដ៏ខ្លាំងក្លានេះ បានធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមងងឹតងងុលមួយក្តាប់តូចនេះ កំពុងទទួលរងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងធ្វើឱ្យរបាំងស្បែកមុខរបស់ពួកគេត្រូវបានបកអាក្រាតនៅចំពោះមុខសាធារណជនខ្មែរ។ អាចនិយាយបានថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាពរជ័យនិងជាលាភសំណាងសម្រាប់កម្ពុជានិងប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តែ វាជាបណ្តាសានិងជាគ្រោះដ៏ធំដែលចូលមកបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយឱ្យប្រជាពលរដ្ឋខ្មែរបានឃើញច្បាស់និងដាក់ឱ្យពួកគេទទួលខុសត្រូវចំពោះកំហុសជាប្រវត្តិសាស្ត្ររបស់ខ្លួន៕ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា ។

ឯកឧត្តម ប៉េង ពោធិ៍នាប្រកាសសេចក្ដីសម្រេចស្ដីពីការចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ក្នុងស្រុកកោះធំ និងស្រុកស្អាង  

កណ្តាល៖ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង នារសៀលថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្ដីសម្រេចស្ដីពីការចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្នុងស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្ដាល។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការបក្សខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងអស់ ដែលស្ថិតក្នុងស្រុកកោះធំ និងស្រុកស្អាង សរុបប្រមាណជាង ១០០០ នាក់៕…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីពិនិត្យពិភាក្សាលើការកែសម្រួល និងបំពេញបន្ថែមរចនាសម្ព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក ជាសមាជិក សមាជិកាគណៈអចិន្រ្តៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល ចំនួន ២៦រូប នៅវិមាន ៧មករា (ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា) នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។  

សម្ដេចតេជោ ហ៊ុន សែន និងកូនប្រុសទាំងបី អញ្ជើញក្នុងពិធីអាហារពេលព្រឹកជាមួយ ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ

នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​​សា​ធា​រណៈ និងឯកឧត្តម ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះចៅស៊ុលតង់ ហាជី ហា​សិន​​ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់​ឌុល ម៉ាទីន។ ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេច​តេជោ ហ៊ុន សែន…

ឯកឧត្តមប៉ែន បូណា៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា

សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះកំពុងក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយនិងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ។ គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន។ ផលប្រយោជន៍ដ៏មហិមានេះហើយដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីផ្តល់ការគាំទ្រដោយឥតរារែកដល់គម្រោងព្រែកជីកនេះ។ ចម្លែកអីតែអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី ស្រាប់តែចេញមុខប្រឆាំងដោយលើកហេតុផលដូចគ្នាទាំងស្រុងទៅនឹងបរទេសដែលរារាំងគម្រោងព្រែកជីករបស់កម្ពុជា។ ការចេញមុខប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងកំពុងធ្វើឱ្យអ្នកនយោបាយរូបនោះត្រូវបង់ថ្លៃយ៉ាងខ្ពស់ហួសពីការស្មាននោះគឺការថ្កោលទោសពីប្រជាពលរដ្ឋគ្រប់ទិសទី…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។ ក្នុងជំនួបនេះ សម្ដេចតេជោបានសម្តែងនូវក្តីរីករាយដែលបានជួបលោកជំទាវឯកអគ្គរដ្ឋប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សារជាថ្មីម្ដងទៀតបន្ទាប់ពីជួប កាលពីអំឡុងខែសីហា ឆ្នាំ២០២២ ក្រោយពេលដែលលោកជំទាវបានក្លាយជាឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលនៅពេលនោះ សម្ដេចបានពិភាក្សាជាមួយលោកជំទាវ អំពីបញ្ហាមួយចំនួនជាពិសេស ពីសមាជិកភាព EU និងបញ្ហាជម្លោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយនៅពេលនេះ សម្ដេចបានទទួលតំណែងជាប្រធានព្រឹទ្ធសភា ដែលសម្ដេច នឹងត្រូវមានទំនាក់ទំនងច្រើនបន្ថែមទៀតជាមួយសមាជិកព្រឹទ្ធសភា នៃប្រទេសតួកគីផងដែរ។ ក្នុងជំនួបនេះ សម្ដេចតេជោក៏បានផ្ដើមផ្ញើតាមរយៈលោកជំទាវអគ្គរដ្ឋតួកគីប្រចាំនៅកម្ពុជា សួរសុខទុក្ខចំពោះឯកឧត្តមប្រធានាធិបតី នៃប្រទេសតួកគីផងដែរ។ ជាកិច្ចឆ្លើយតប លោកជំទាវ…

វគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី

កណ្តាល៖ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំសម្រាប់ស្រ្តី “សិល្បៈនៃការប្រាស្រ័យទាក់ទងសម្រាប់ភាពជាអ្នកដឹកប្រកបដោយឥទ្ធិពល” ដែលត្រូវបានសហការរៀបចំដោយគណៈកម្មាធិការពិគ្រោះយោបល់់កិច្ចការស្ត្រី និងកុមារខេត្ត(គ.ក.ស.ក ខេត្ត)គាំទ្រដោយរដ្ឋបាលខេត្តកណ្តាល។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត មន្ទីរកិច្ចការនារី និងលោក លោកស្រី ដែលជាសមាជិក សមាជិកា ចូលរួមសរុបប្រមាណ១៦៥រូប ក្នុងនោះសិក្ខាកាមសរុបចំនួន១២៥រូប។ បន្ទាប់ពីមតិចំណាប់អារម្មណ៍របស់លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារីរួចមក ឯកឧត្តម…

កម្ពុជា និង ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាមីដា សាលសុីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាសុី-ប៉ាសុីហ្វិក (ESCAP) ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ។ ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកចូលរួម និងថ្លែងសន្ទរកថាគន្លឹះក្នុងសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល…