រដ្ឋបាលខេត្តបន្ទាយមានជ័យ​​ បើកកិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី៤៩​ អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​

រដ្ឋបាលខេត្តបន្ទាយមានជ័យ​​ បើកកិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី៤៩​ អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ពិន​ ប៉ូ​ឡូ​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​ លី​ សុវណ្ណា​រិទ្ធិ​ អភិបាលរងខេត្ត​ ព្រមទាំង​មាន​ការ​អញ្ជេីញ​ចូលរួម​ពី​ឯកឧត្ដម​ លោកជំទាវ​សមាជិក​ សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​ លោក​ លោកស្រី​ប្រធានមន្ទីរ​ អង្គភាព​ មេបញ្ជាការ​ មេបញ្ជាការ​រង​កងកម្លាំង​ទាំង៣​ អញ្ជេីញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី៤៩​ អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​ លេី​របៀបវារៈ​ដូច​ខាងក្រោម​៖

១.ពិនិត្យ​ ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី៤៩​ អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត
២.ពិនិត្យ​ ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី៤៨ អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​។
៣.ពិនិត្យ​ ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​របាយការណ៍​ប្រចាំខែ​មិថុនា​ ឆ្នាំ​២០២៣​ របស់​រដ្ឋបាល​ខេត្ត​។
៤.ពិនិត្យ​ ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​បែងចែក​ប្រាក់​រង្វាន់​លេី​ក​ទឹកចិត្ត​ដែល​បាន​មក​ពី​ការ​ផ្តល់​សេវា​រដ្ឋបាល​សម្រាប់​ឧប​ត្ត​ម្ភ​ជូន​មន្ត្រី​ បុគ្គលិក​នៃ​រដ្ឋបាល​ខេត្ត​ សម្រាប់​ខែឧសភា​ ឆ្នាំ​២០២៣​ និង​ថវិកា​ពង្រឹង​យន្តការ​រដ្ឋបាល​។
៥.ផ្សេង​ៗ