ឯកឧត្តម ស្វាយ សំ​អ៊ា​ង អញ្ជើញ​ប្រគេន​សម្ព​ត់-ទៀន​ព្រះវស្សា គ្រឿង​បរិ​ក្ខា​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន ៤វត្ត

ព្រឹក​ថ្ងៃអាទិត្យ ១២រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ ត្រូវ​នឹង​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ ព្រមទាំង​ឯកឧត្ដម ហង្ស ជឿន និង​លោកជំទាវ រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ​នៃ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត និង​ស្រុក ឃុំ ភូមិ​នៃ​ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ ពុទ្ធ​បរិស័ទ្​ទ បាន​អញ្ជើញ​ប្រគេន​សម្ព​ត់-ទៀន​ព្រះវស្សា គ្រឿង​បរិ​ក្ខា​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន ៤វត្ត រួមមាន​វត្ត​គិរី​សុវណ្ណ​រាម ឬ​ទ្ធី​សែន​ជ័យ វត្ត​រដ្ឋ​ជយ​ធម្មា​រាម វត្ត​ព្រះស្រែ​មាស​រាជ​មហាវិហារ និង​វត្ត​អម្ព​វណា​រាម ក្នុង​ឃុំ​អូរស្វាយ ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​។