Tag ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន អញ្ជើញរៀបចំពិធីក្រុងពាលីតាមបែបសាសនា មុនចាប់ផ្តើមបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍​ ដំបូងគេ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីរៀបចំពិធីសែនក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន ពីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករ តាមប្រពៃណីព្រះពុទ្ធសាសនា មុននឹងចាប់ផ្តើមបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដែលទើបនឹងមានដំបូងគេ នៅរាជធានីភ្នំពេញ។ ពិធីបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ នឹងធ្វើឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គនររូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គួរជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន ២ទីតាំង គឺនៅរាជធានីភ្នំពេញ ១ទីតាំង និងនៅខេត្តព្រះសីហនុ ១ទីតាំង…