Tag: ពូជស្រូវ

  • រាជរដ្ឋាភិបាលផ្ដល់ជូនពូជស្រូវ និងដំណាំ ដល់កសិករ ៥៥៨គ្រួសារ នៅស្រុកកណ្តាលស្ទឹង បន្ទាប់ពីរងផលប៉ះពាល់ដោយសារទឹកជំនន់

    កណ្ដាល៖ ប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ជន់លិចដំណាំស្រូវដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២១ ចំនួន៥៥៨គ្រួសារ ក្នុងឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានទទួលគ្រាប់ពូជស្រូវ និងគ្រាប់ពូដំណាំពីរាជរដ្ឋាភិបាល ដោយប្រើប្រាស់នូវប្រព័ន្ធស្បៀងបម្រុង កម្ពុជា(ប.ស.ប.ក) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា វិស័យកសិកម្ម គឺជាវិស័យដ៏ចម្បងមួយដែលរាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់សម្រាប់ជួយ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងគុណភាពជីវភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយសារប្រជាពលរដ្ឋភាគច្រើនជាកសិករប្រកបមុខរបរជាកសិកម្ម […]