អរគុណសន្តិភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាស «មូរដៃអាវ» ដោះស្រាយបញ្ហា SME និងធ្វើកំណែទម្រង់នីតិវិធីចុះបញ្ជីឱ្យកាន់តែលឿន
រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈអំពីការចូលរួមផ្ទាល់ក្នុងយុទ្ធនាការដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (SME) ដោយរៀបចំកំណែទម្រង់ស៊ីជម្រៅលើនីតិវិធីចុះបញ្ជី និងការសម្រួលបរិយាកាសវិនិយោគក្នុងស្រុក។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែកក្កដា សម្ដេចធិបតីបានគូសបញ្ជាក់ថា ដើម្បីឱ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំ កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពខ្លួនឯង ជាពិសេសជំរុញការផលិតក្នុងស្រុកឱ្យបានកាន់តែច្រើន។

កំណែទម្រង់គន្លឹះ ២ ចំណុចលើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវកំណែទម្រង់សំខាន់ៗចំនួន២ រួមមាន៖

ធ្វើវិសោធនកម្មច្បាប់ និងរៀបចំ CDC ឡើងវិញ៖ ធ្វើការវាយតម្លៃ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្ត ដើម្បីឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន។

បង្កើនប្រសិទ្ធភាព និងទម្ងន់ការងារអនុវត្ត៖ កាត់បន្ថយនីតិវិធីស្មុគស្មាញ និងរៀបចំយន្តការ «ច្រកចេញ-ចូលតែមួយ»។

សម្ដេចធិបតីបានលើកឡើងពីចក្ខុវិស័យបែបឌីជីថលថា៖

«ឥឡូវនេះ មនុស្សកាន់ឯកសាររត់ទៅរកស្ថាប័ន ប៉ុន្តែបន្តិចទៀត អត់មានមនុស្សកាន់ឯកសាររត់ទៅស្ថាប័នទេ… មនុស្សមកតែមួយកន្លែងគត់ ហើយឯកសារត្រូវរត់ទៅស្ថាប័នខ្លួនឯង តាមបណ្ដាញ Online»។

ការប្ដេជ្ញាចិត្ត «មូរដៃអាវ» ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

ឆ្លើយតបនឹងមតិយោបល់របស់ប្រជាពលរដ្ឋ និងផ្នែកឯកជន សម្ដេចធិបតីបានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការជួយសម្រួលដល់សហគ្រិនក្នុងស្រុក៖

«ឥឡូវខ្ញុំមូរដៃអាវពីរ គឺដោះស្រាយរឿងព្រំដែន ហើយចូលវ៉ៃរឿង Scam តែឥឡូវរឿង SME នេះខ្ញុំមូរដៃអាវដែរហើយ… បើយើងគង់តែដោះ កុំចាំយូរ! ខ្ញុំនឹងចូលដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពការងារនេះ»។

សម្ដេចធិបតីក៏បានបន្ថែមថា ការ «មូរដៃអាវ» នេះ មិនមែនទៅធ្វើការជំនួសក្រសួង-ស្ថាប័ននោះទេ ប៉ុន្តែគឺដើម្បីជួយតម្រង់ទិស ជំរុញការងារ និងរៀបចំឱ្យមានអង្គភាពសម្របសម្រួលរួមមួយ ដែលអាចស្ថិតនៅក្រោម CDC ឬស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាការងារដំណើរការទៅដោយរលូន។

បញ្ជាដាច់ខាត៖ កាត់បន្ថយការសុំច្បាប់ច្រើនកន្លែង និងបង្ក្រាបទំនិញក្លែងក្លាយ

យោងតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្ដេចធិបតីបានណែនាំឱ្យគ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ៖

សម្រួលនីតិវិធីចុះបញ្ជី៖ ធ្វើការសហការគ្នារវាងស្ថាប័ន និងស្ថាប័ន ដើម្បីកាត់បន្ថយដំណាក់កាលដែលតម្រូវឱ្យសហគ្រិនទៅសុំច្បាប់ច្រើនកន្លែង។

ការពារទីផ្សារក្នុងស្រុក៖ បង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំង និងបង្ក្រាបផលិតផលក្លែងក្លាយ ដើម្បីការពារផលប្រយោជន៍ និងទំនុកចិត្តរបស់អាជីវករក្នុងស្រុក។

សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ចុងក្រោយថា សម្ដេចនឹងតាមដានវឌ្ឍនភាពនៃការងារកំណែទម្រង់ SME នេះដោយផ្ទាល់ ដើម្បីធានាឱ្យបាននូវលទ្ធផលជាវិជ្ជមាន និងទាន់ពេលវេលា៕

The post សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាស «មូរដៃអាវ» ដោះស្រាយបញ្ហា SME និងធ្វើកំណែទម្រង់នីតិវិធីចុះបញ្ជីឱ្យកាន់តែលឿន appeared first on អរគុណសន្តិភាព.

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមហ៊ុន Shandong ពង្រីកការវិនិយោគកសិ-ឧស្សាហកម្ម នៅភូមិភាគឦសាន
ស៊ាងហៃ៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាហរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពអាជីវកម្មរបស់ខ្លួន ដែលបានបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០Grid លើវិស័យកសិកម្ម ដោយផ្តោតលើការដាំដុះស្វាយចន្ទី និងការអភិវឌ្ឍសួនឧស្សាហកម្ម។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុនបានប្រកាសពីបំណងយុទ្ធសាស្ត្រក្នុងការ «ពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពល ពិសេសវិស័យថាមពលកកើតឡើងវិញ» ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងយុគសម័យថ្មី។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការវាយតម្លៃខ្ពស់ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះផែនការពង្រីកការវិនិយោគនេះ ដោយបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រែក្លាយឱកាសទាំងនេះឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង។

បន្ថែមពីលើនេះ សម្តេចធិបតីបានលើកទឹកចិត្តជាពិសេសឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពពង្រីកការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដោយផ្អែកលើបទពិសោធ និងឧត្តមភាពរបស់ក្រុមហ៊ុនលើការដាំដុះស្វាយចន្ទីកន្លងមក។ សម្តេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនក្រុមហ៊ុនអំពី គោលនយោបាយគាំទ្រ និងការលើកទឹកចិត្តយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល សម្រាប់រាល់ការវិនិយោគកសិកម្មនៅក្នុងតំបន់ភូមិភាគឦសាននេះផងដែរ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមហ៊ុន Shandong ពង្រីកការវិនិយោគកសិ-ឧស្សាហកម្ម នៅភូមិភាគឦសាន appeared first on អរគុណសន្តិភាព.

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហ្វីលីពីន ចូលជួបជម្រាបលា និងជម្រុញស្នូលសេដ្ឋកិច្ចទ្វេភាគី
ភ្នំពេញ៖ នាម៉ោងព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ហ្វើ្លរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបថា លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងបានគូសបញ្ជាក់ថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចញឹកញាប់របស់ថ្នាក់ដឹកនាំកំពូល ទាំងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនមកកម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសហ្វីលីពីន។ ទន្ទឹមនឹងនេះ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏កំពុងបោះជំហានទៅមុខ រួមទាំងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនយ៉ាងសកម្ម ដែលក្នុងនោះហ្វីលីពីនបង្ហាញការចាប់អារម្មណ៍ខ្ពស់លើផលិតផលកសិកម្មរបស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការពេញចិត្ត និងបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះវឌ្ឍនភាពនេះ ដោយសម្តេចបានចាត់ទុកថា «វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន»។ ជាមួយគ្នានេះ សម្តេចសង្ឃឹមថាការនាំចេញកសិផល ជាពិសេសគឺអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន នឹងបន្តកើនឡើង ព្រមទាំងបានជំរុញឱ្យមានការបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ដើម្បីជម្រុញវិស័យទេសចរណ៍ និងចំណងមិត្តភាពប្រជាជនទាំងពីរ។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ ក៏បានពន្យល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ជាថ្មីនូវជំហរដាច់ខាតរបស់កម្ពុជា គឺការប្រកាន់យកគោលការណ៍ដោះស្រាយដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់។ ជាការឆ្លើយតប លោកជំទាវបានបញ្ជាក់ថា ក្នុងនាមហ្វីលីពីនជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងជួយជំរុញការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធីផងដែរ។ នាកិច្ចបញ្ចប់ សម្តេចតេជោ បានប្រសិទ្ធពរជ័យជូនលោកជំទាវអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចថ្មីៗជាបន្តបន្ទាប់៕

The post សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហ្វីលីពីន ចូលជួបជម្រាបលា និងជម្រុញស្នូលសេដ្ឋកិច្ចទ្វេភាគី appeared first on អរគុណសន្តិភាព.

ក្រុមហ៊ុនយក្សចិន Haier Group ចាប់ដៃគូបង្កើតរោងចក្រដំឡើង Tablet ដំបូងគេនៅកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ឌៀវ យុនហ្វេង (Diao Yunfeng) អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកអនុប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី ពីវឌ្ឍនភាពអាជីវកម្មរបស់ Haier Group ដែលជាក្រុមហ៊ុនឈានមុខគេលើសកលលោក ក្នុងការផលិតឧបករណ៍សម្រាប់ការរស់នៅឆ្លាតវៃ និងបរិវត្តកម្មឌីជីថល ដោយបច្ចុប្បន្នមានប្រតិបត្តិការជាង ៦០ប្រទេស និងមានអ្នកប្រើប្រាស់ប្រមាណ ៤៤លាននាក់។ ជាមួយគ្នានេះ លោកបានប្រកាសពីផែនការវិនិយោគថ្មី ដោយក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា ក្នុងគោលបំណងផ្តល់នូវឧបករណ៍អេឡិចត្រូនិកដែលមានតម្លៃសមរម្យ ជូនដល់សិស្ស-និស្សិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រីកការប្រើប្រាស់សម្ភារៈឌីជីថល និងការសិក្សាពីចម្ងាយ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្តល់គោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីគាំទ្រដល់ក្រុមហ៊ុនវិវិយោគ។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ និងសម្តែងការស្វាគមន៍យ៉ាងខ្លាំងចំពោះគម្រោងផលិតថេប្លេតតម្លៃសមរម្យនេះ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បន្ថែមលើនេះ សម្តេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូក្នុងស្រុក និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកអត្ថប្រយោជន៍ពីគោលនយោបាយលើកទឹកចិត្តនានា ក្នុងការជំរុញ និងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា៕

The post ក្រុមហ៊ុនយក្សចិន Haier Group ចាប់ដៃគូបង្កើតរោងចក្រដំឡើង Tablet ដំបូងគេនៅកម្ពុជា appeared first on អរគុណសន្តិភាព.

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនថាមពលយក្សចិន China Energy International
ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ឈាវ ស៊ូប៊ីន (Qiao Xubin) ប្រធានក្រុមហ៊ុន China Energy International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន China Energy International គឺជាសហគ្រាសខ្នាតយក្សឈានមុខគេមួយរបស់ប្រទេសចិន លើវិស័យវិស្វកម្ម ថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គ្របដណ្តប់លើវិស័យថាមពលកកើតឡើងវិញ និងថាមពលបៃតង វារីអគ្គិសនី ថាមពលដើរដោយធ្យូងថ្ម ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅ ដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងរោងចក្រចម្រោះទឹកស្អាតផងដែរ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនថាមពលយក្សចិន China Energy International appeared first on អរគុណសន្តិភាព.

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធយក្សចិន CRCC
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ដាយ ហេហ្គិន (Dai Hegen) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន CRCC គឺជាសហគ្រាសសំណង់ និងវិស្វកម្មដ៏ធំបំផុតមួយរបស់សាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាលើសកលលោក។ ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ ធ្វើប្រតិបត្តិការអាជីវកម្មគ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រធំៗជាច្រើន រាប់ចាប់តាំងពីការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវល្បឿនលឿន ស្ពាន ផ្លូវក្រោមដី ប្រព័ន្ធរថភ្លើងក្រោមដី រហូតដល់កំពង់ផែ។

បន្ថែមលើនេះ ក្រុមហ៊ុន CRCC ក៏ជាអ្នកផ្តល់សេវាកម្មប្រឹក្សាយោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ ព្រមទាំងជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់បម្រើឱ្យការសាងសង់ រួមមានម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើងទំនើបៗផងដែរ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធយក្សចិន CRCC appeared first on អរគុណសន្តិភាព.

សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតអបអរសាទរ ព្រះមហាក្សត្រប្រ៊ុយណេ ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ៨០ព្រះវស្សា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្វាយ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាដូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនៃប្រទេសប្រ៊ុយណេដារូស្សាឡាម ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨០ព្រះវស្សា របស់ព្រះអង្គ។

ក្នុងសារលិខិតនោះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមថ្វាយព្រះពរជ័យអស់ពីដួងចិត្ត ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃ និងការលះបង់ពេញមួយជីវិតរបស់ព្រះអង្គ ដើម្បីសុខុមាលភាព វិបុលភាព និងសុខដុមរមនារបស់ប្រទេស និងប្រជាជនប្រ៊ុយណេ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ព្រះរាជវិភាគទានដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ បានលើកកម្ពស់កិត្យានុភាពរបស់ប្រទេសប្រ៊ុយណេនៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ព្រះរាជសកម្មភាពខិតខំប្រឹងប្រែងរបស់ព្រះអង្គ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ប្រកបដោយផ្លែផ្ការវាងប្រទេស និងប្រជាជនទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយព្រះអង្គ ដើម្បីបន្តពង្រឹងមិត្តភាព និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត សម្រាប់ផលប្រយោជន៍ទៅវិញទៅមក និងបានថ្វាយព្រះពរជ័យជូនព្រះចៅស៊ុលតង់ សូមមានព្រះសុខភាពល្អបរិបូរ ព្រះជន្មាយុយឺនយូរ និងទទួលបានជោគជ័យជានិរន្តរ៍ក្នុងការបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម៕

The post សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតអបអរសាទរ ព្រះមហាក្សត្រប្រ៊ុយណេ ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ៨០ព្រះវស្សា appeared first on អរគុណសន្តិភាព.

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនផលិតអាលុយមីញ៉ូមយក្សរបស់ចិន CHINALCO
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន CHINALCO គឺជាសហគ្រាសផលិតអាលុយមីញ៉ូមដ៏ធំបង្អស់មួយរបស់ប្រទេសចិន និងជាក្រុមហ៊ុនឈានមុខគេលើសកលលោក ដែលមានប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈទាំងស្រុង រាប់ចាប់តាំងពីការរុករក ការធ្វើអាជីវកម្មរ៉ែ ការកែច្នៃផលិតផលសម្រេច រហូតដល់ការផ្តល់សេវាកម្មវិស្វកម្ម និងបច្ចេកទេសលំដាប់ខ្ពស់៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនផលិតអាលុយមីញ៉ូមយក្សរបស់ចិន CHINALCO appeared first on អរគុណសន្តិភាព.

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើជំនួយឥតសំណងជិត ៣លានដុល្លារ ដើម្បីអភិវឌ្ឍធនធានមនុស្ស
ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរតប និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនចំនួន ៤១៦លានយ៉េន (ប្រមាណ ២,៨លានដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» (JDS)។

ចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការ៖

ការចុះហត្ថលេខា៖ ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម អ៊ូអិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

គោលបំណងនៃគម្រោង៖ ផ្តល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងកម្ពុជា ក្នុងការបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅតាមសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ការពង្រឹងទំនាក់ទំនង៖ ជំនួយនេះមិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

The post កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើជំនួយឥតសំណងជិត ៣លានដុល្លារ ដើម្បីអភិវឌ្ឍធនធានមនុស្ស appeared first on អរគុណសន្តិភាព.

កម្ពុជាប្តេជ្ញាធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្ម ដើម្បីពង្រឹងការប្រកួតប្រជែងពាណិជ្ជកម្ម និងទាក់ទាញវិនិយោគ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្ម (Logistics) ជាតិ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម លើកកម្ពស់ប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។

ចំណុចសំខាន់ៗនៃកិច្ចប្រជុំ៖

ការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភស្តុភារកម្មជាតិ (NLC) បានដឹកនាំកិច្ចប្រជុំលើកទី១១ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

ការចូលរួមគ្រប់ភាគីពាក់ព័ន្ធ៖ កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតំណាងសភាពាណិជ្ជកម្មកម្ពុជា (CCC) សមាគមភស្តុភារកម្មកម្ពុជា (CLA) និងផ្នែកឯកជនជាច្រើនទៀត។

ចក្ខុវិស័យឆ្នាំ២០៥០៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យភស្តុភារកម្មគឺជា «សរសៃឈាមសេដ្ឋកិច្ច» ដ៏សំខាន់ ដែលជាគន្លឹះយុទ្ធសាស្ត្រក្នុងការសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

គោលដៅអភិវឌ្ឍន៍៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនេះ គឺដើម្បីធ្វើសមាហរណកម្មកម្ពុជាទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ និងសកលលោក តាមរយៈការបង្កើតភាពស៊ីសង្វាក់គ្នារវាងរដ្ឋ និងឯកជន៕

The post កម្ពុជាប្តេជ្ញាធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្ម ដើម្បីពង្រឹងការប្រកួតប្រជែងពាណិជ្ជកម្ម និងទាក់ទាញវិនិយោគ appeared first on អរគុណសន្តិភាព.