សហរដ្ឋអាមេរិក ប្រកាសផ្ដល់រថក្រោះ Abrams ៣១គ្រឿង ឱ្យអ៊ុយក្រែន

សន្តិភាព Avatar

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនរថក្រោះ Abrams ចំនួន៣១គ្រឿង ឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។

លោក ចូ បៃដិន ប្រកាសពីការសម្រេចចិត្តខាងលើនៅឯសេតវិមាន និងបន្ទាប់ពីអាល្លឺម៉ង់យល់ព្រមផ្ដល់រថក្រោះ Leopard 2 ចំនួន២ក្រុមសម្រាប់​អ៊ុយក្រែន ដោយនៅជំហានដំបូងទីក្រុងបែរឡាំង នឹងផ្តល់រថក្រោះនេះចំនួន១៤គ្រឿង ពីក្នុងឃ្លាំងរបស់យោធាខ្លួនផ្ទាល់។ ថ្លែងនាឱកាសនោះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ការបញ្ជូនរថក្រោះនឹងជួយពង្រឹងសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការការពារទឹកដីរបស់ខ្លួន និងសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ពួកគេ ពីព្រោះថារថក្រោះនេះជារថក្រោះមានសមត្ថភាពបំផុតនៅលើពិភពលោក»។

ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា សហរដ្ឋអាមេរិក ក៏នឹងផ្ដល់ការបណ្ដុះបណ្ដាល និងការផ្គត់ផ្គង់ចាំបាច់នានាដល់ទីក្រុងកៀវ ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការរថក្រោះ Abrams ផងដែរ។ តែព្រមពេលជាមួយគ្នា លោក បៃដិន នៅតែបញ្ជាក់ឡើងវិញដដែលថាការផ្ដល់រថក្រោះ Abrams ចំនួន៣១គ្រឿងគិតជាទឹកប្រាក់ជាង ៤០០លានដុល្លារ គឺមានគោលដៅជួយអ៊ុយក្រែន ការពារខ្លួន និងទឹកដីតែប៉ុណ្ណោះ ដោយមិនមែនជាការគំរាមកំហែងដល់រុស្ស៉ីឡើយ។

រដ្ឋាភិបាលទីក្រុងបែរឡាំង កាលពីថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសជាផ្លូវការហើយថា អាល្លឺម៉ង់នឹងផ្គត់ផ្គង់រថក្រោះ Leopard 2 របស់ខ្លួនឱ្យទៅអ៊ុយក្រែន ក្រោយរងសម្ពាធពីសម្ព័ន្ធមិត្តឱ្យធ្វើយ៉ាងដូច្នោះ។ មិនតែប៉ុណ្ណោះ អាល្លឺម៉ង់​ក៏នឹងផ្តល់ការអនុញ្ញាតដល់ បណ្តាប្រទេសជាដៃគូ ដែលមានបំណងចង់បញ្ជូនរថក្រោះ Leopard 2 របស់ពួកគេឱ្យអ៊ុយក្រែនផងដែរ។ រីឯការហ្វឹកហាត់ដល់កងទ័ពអ៊ុយក្រែន ស្តីពីការប្រើប្រាស់រថក្រោះ Leopard និង Abrams នឹងចាប់ផ្តើមក្នុងពេលឆាប់ៗ៕

សន្តិភាព Avatar
Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)