អាមេរិក និង អាល្លឺម៉ង់ មានផែនការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ឱ្យអ៊ុយក្រែន

សន្តិភាព Avatar

ប្រទេសអាល្លឺម៉ង់ នឹងបញ្ជូនរថក្រោះខ្លារខិន Leopard 2 ឱ្យអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិកក៏ត្រូវបានគេរាយការណ៍ដែរថាអាចនឹងផ្គត់ផ្គង់រថក្រោះ Abramsដល់ទីក្រុងកៀវ នៅចំពោះមុខការសន្និដ្ឋានថារុស្ស៉ីអាចនឹងបើកប្រតិបត្តិការវាយលុកថ្មីមួយឆាប់ៗនេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីក្រុមលោកខាងលិចចំនួន២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

មន្ត្រីទាំង២រូប នេះបានបញ្ជាក់ដែរថាទីក្រុងបែរឡាំង ក៏អនុញ្ញាតឱ្យប្រទេសដូចជាប៉ូឡូញ និងហ្វាំងឡង់ជាដើមអាចបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ឱ្យអ៊ុយក្រែនផងដែរ។ ប៉ុន្តែ ខាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងបែរឡាំងមិនទាន់ទទួលស្គាល់ ឬធ្វើអត្ថាធិប្បាយអ្វីឡើយទេ ជុំវិញព័ត៌មានខាងលើ។

អ៊ុយក្រែន បានទទូចស្នើសុំរថក្រោះប្រយុទ្ធធុនធ្ងន់ពីប្រទេសលោកខាងលិចអស់ពេលជាច្រើនខែមកហើយ ជាពិសេសគឺរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ តែម្ដង។ តែទីក្រុងបែរឡាំង មានការស្ទាក់ស្ទើរចំពោះការបញ្ជូនរថក្រោះប្រភេទនេះ ដោយសារតែបារម្ភខ្លាចសង្រ្គាមសព្វថ្ងៃផ្ទុះឡើងកាន់តែធំ ឬអាចរាលដាលទៅជាសង្រ្គាមរវាង NATO​ និងរុស្ស៉ី៕

សន្តិភាព Avatar
Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)