លោក ហ្សេលេនស្គី មិនជឿឡើយថាបេឡារុស ចង់ចូលរួមក្នុងសង្រ្គាមរបស់រុស្ស៉ី

សន្តិភាព Avatar

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកផ្ទាល់មិនជឿឡើយថាប្រទេសបេឡារុស ចង់ចូលរួមនៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ប៉ុន្តែ អ៊ុយក្រែនកំពុងត្រៀមខ្លួនជានិច្ច ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងឡាយមកលើសន្តិសុខជាតិរបស់ខ្លួន។

ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្ដូ (Sauli Niinistö) ក្នុងទីក្រុងកៀវ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងមិនមែនកំពុង ហើយនឹងមិនបើកការវាយប្រហារលើបេឡារុសនោះទេ។

នេះគឺជាការបញ្ជូនសារយ៉ាងច្បាស់មួយទៅកាន់ប្រជាជនបេឡារុស ហើយវា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងដែលបេឡារុស មិនបាត់បង់ឯករាជ្យភាពរបស់ខ្លួន និងមិនចូលរួមនៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ទោះមានសម្ពាធយ៉ាងណា ក៏ដោយ»។

ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានអះអាងថាលោកទទួលបានសំណើឱ្យ ចុះសន្ធិសញ្ញាមិនឈ្លានពានមួយ ជាមួយអ៊ុយក្រែន។ លោក លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តរបស់លោក ពូទីន មិនបានឱ្យដឹងថាតើអ៊ុយក្រែន ឬក៏ប្រទេសលោកខាងលិចណាមួយ ដែលបានស្នើឱ្យលោកចុះសន្ធិសញ្ញាមិនឈ្លានពាននោះទេ ខណៈមានការសន្និដ្ឋានជាច្រើនថាបេឡារុសអាចនឹងត្រូវបានបង្ខំឱ្យចូលរួមក្នុងសង្រ្គាមរបស់រុស្ស៉ី៕

សន្តិភាព Avatar
Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)