ICC អះអាងថានឹងបើកការស៉ើបអង្កេតឡើងវិញ ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀន នៅហ្វីលីពីន

សន្តិភាព Avatar

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសថានឹងបើកការស៊ើបអង្កេតឡើងវិញលើការចោទប្រកាន់ពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដែលអាចកើតមាននៅក្នុង ប្រទេសហ្វីលីពីន ជុំវិញយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលនាំឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ICC បានឲ្យដឹងថា ខ្លួនមិនពេញចិត្តចំពោះដំណើរការរបស់ហ្វីលីពីន ដែលនាំឲ្យមានការពន្យារពេលដល់ការស៊ើបអង្កេត របស់តុលាការអន្តរជាតិនេះទេ។

ICC បន្តថាគំនិតផ្តួចផ្តើម និងដំណើរការស៉ើបអង្កេតក្នុងស្រុកផ្សេងៗ ដែលត្រូវបានវាយតម្លៃជាសមូហភាព គឺមិនមែនជាជំហាននៃការស៊ើបអង្កេត ជាក់ស្តែង ដែលអាចផ្តល់ការពិត ឆ្លុះបញ្ចាំងគ្រប់គ្រាន់មកឲ្យតុលាការអន្តរជាតិនោះទេ។

អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ បានប្រកាសកាលពីខែមីនា ឆ្នាំ២០១៨ ថាលោកនឹងដកហ្វីលីពីនចេញពីសមាជិករបស់ ICC ដែលជាការសម្រេចចិត្តចូលជាធរមាន មួយឆ្នាំក្រោយមក ហើយថារដ្ឋាភិបាលរបស់លោកនឹងមិនសហការជាមួយនឹងការស៊ើបអង្កេតណាមួយឡើយ។

ចំណែក ICC មានយុត្តាធិការស៊ើបអង្កេតឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ត្រឹមខែមីនា ឆ្នាំ២០១៩ ប៉ុណ្ណោះមុនពេលការដកខ្លួនរបស់ហ្វីលីពីនជាផ្លូវការចេញពីតុលាការអន្តរជាតិមួយនេះ។ អង្គការសហប្រជាជាតិកាលពីឆ្នាំ២០២១ ធ្លាប់បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា មនុស្សជាង ៨,៦៦៣នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ឌូតឺតេ ប៉ុន្តែខាងអង្គការសិទ្ធិមនុស្សក្នុងប្រទេសហ្វីលីពីនបានអះអាងថាចំនួនអ្នកស្លាប់គឺមានច្រើនជាងនេះ៕

សន្តិភាព Avatar
Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)