សន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

គ្រួសារពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ១គ្រួសារ រស់នៅភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដែលយកទៅប្រគល់ជូនដោយលោក ប៉ែន ម៉ារឌី អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា នាថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោក ប៉ែន ម៉ារឌី បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន  ប្រធានកិត្តិយសសាខា  ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា  ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ…

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ប្រមូលបានថវិកាជាង ៣.៣លានដុល្លារ

នៅក្នុងសន្និសីទបង្ហាញពីលទ្ធផលយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដែលធ្វើឡើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបង្ហាញថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ទទួលបានលទ្ធផល ដោយមានការចូលរួមគាំទ្រពីសប្បុរសជនជាង២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុប សមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនជាង ៣.៣ លានដុល្លារ។ ចំនួននេះ បើធៀបទៅនឹងកាលពីឆ្នាំមុន គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដោយទទួលបានការចូលរួមកាន់តែផុសផុលពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅរាជធានីភ្នំពេញ និងនៅតាម បណ្ដាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង «ស្មារតីខ្មែរជួយខ្មែរ» ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ដែលជាអនាគត ដ៏ភ្លឺស្វាងរបស់កម្ពុជា។…

សម្តេចធិបតី៖ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងជាតិនិយម។ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើម និងបង្កលក្ខណៈឱ្យគម្រោងចេញជារូបរាង។ ថ្លែងក្នុងឱកាសអញ្ជើញលែងកូនត្រី ១.៥លានក្បាល ចូលបឹងធំក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិ​បតី ហ៊ុន ម៉ាណែត បានអរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងនេះ ពិសេសជាងគម្រោងផ្សេងៗ ត្រង់ថាវាបានបញ្ជាក់ពីស្មារតីជាតិនិយម លើកលែងតែអ្នកជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសទេ ក្រៅពីនោះស្មារតីតែមួយ សូម្បីតែគណបក្សផ្សេងគ្នា មាននិន្នាការផ្សេងគ្នា ក៏ចេញមកគាំទ្រគម្រោងព្រែកជីកមួយនេះ ព្រោះគេដឹងថា ជាផលប្រយោជន៍របស់កូនចៅខ្មែរទាំងអស់មិនថាបក្សណាទេ។ នេះជាគម្រោងពិសេសមួយ…

សម្តេចធិបតីផ្តល់អនុសាសន៍ ៥ចំណុច ជំរុញការអភិរក្សត្រីពូជ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ណែនាំ៥ចំណុចដល់ក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធ ដើម្បីអភិរក្ស កូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពវារីវប្បករ និងកាត់បន្ថយ សម្ពាធមកលើធនធានជលផលធម្មជាតិ។ ការដាក់ចេញនូវអនុសាសន៍ទាំងនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតីបានអញ្ជើញលែងកូន១.៥ក្បាលចូលបឹងធំក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។ នាឱកាសនោះសម្តេចធិបតី មានប្រសាសន៍ថា ទន្ទឹមនឹងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះសកម្មភាពការងារដែលក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតីទិវា មច្ឆា១កក្កដា ក្នុងដួងចិត្តយើងទាំងអស់គ្នា សូមផ្តល់អនុសាសន៍ មួយចំនួនដូចដូចតទៅ ៖ ទី១. រដ្ឋបាលជលផលត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និង ព្រៃកោងកាង, ជាពិសេសការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និង វារីសត្វងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់…

ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញប្រកាសចូលកាន់តំណែង លោក គួច ចំរើន ជាអភិបាលខេត្តកណ្ដាល

លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងលោក គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ មកជាអភិបាលខេត្តកណ្ដាល ជំនួសលោក គង់ សោភ័ណ្ឌ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញលែងកូនត្រី ១.៥លានក្បាល ចូលបឹងធំក្នុងស្រុកព្រៃឈរ ដើម្បីអបអរសាទរទិវាមច្ឆជាតិ

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ដើម្បីផ្សព្វផ្សាយទិវាមច្ឆជាតិ ១ កក្កដា និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធន​ធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជ​ក្នុងស្រុក​ប្រមាណ ៥លានក្បាល…

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើងឯកជនទាំងអស់នៅខេត្តព្រះសីហនុ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើងឯកជនទាំងអស់ នៅខេត្តព្រះសីហនុ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ ភ្ជាប់ជាមួយនឹងករណីនេះ សម្តេចក៏បានណែនាំផងដែរ ឱ្យត្រួតពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព ក្លិបបាញ់កាំភ្លើងឯកជន នៅក្នុងប្រទេសកម្ពុជា។ ការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំថា ទេសចរណ៍មកកាន់ខេត្តព្រះសីហនុ មិនចាំបាច់រៀនបាញ់កាំភ្លើងទេ អញ្ចឹងសូមឱ្យបិទតែម្តង ហើយមិនឱ្យបើកថ្មីទេ រឿងបាញ់កាំភ្លើង ក្លិបឯកជនមិនចាំបាច់មានទេ ខេត្តព្រះសីហនុ មិនបាច់បាញ់កាំភ្លើងទេ»។ សម្តេចបានបន្តថា ក្លិបបាញ់កាំភ្លើងឯកជន នៅពេលដែលបើកហើយ នឹងត្រូវទិញកាំភ្លើង និងគ្រាប់។ សម្តេចបានបន្ថែមថា…

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤

នៅព្រឹក​ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជា​អធិប​តី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តច​ធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា​ខេត្ត​ដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ច​ពិភព​លោក និង​តំបន់​កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងដោយឈរលើ​ទស្សន​​ទានគោលចំនួន៤រួមមាន៖ ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូល​ដ្ឋាន​សេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស…

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ យោងតាមសេចក្តីសម្រេចនានៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ស្ថិតក្រោមឆត្រគណៈកម្មារធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រុមការងារនេះមានលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន២៩រូបទៀត៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានមូលនិធិ GX Foundation ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក LEUNG Chun-Ying ប្រធានមូលនិធិ GX Foundation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា មូលនិធិ GX Foundation ក្រោមការដឹកនាំរបស់លោក Leung Chun-ying ជាប្រធាន បានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជាយ៉ាងសកម្មលើវិស័យសុខាភិបាល ជាពិសេសក្នុងគ្រាកម្ពុជាជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។ បច្ចុប្បន្នមូលនិធិ GX Foundation កំពុងបន្តគម្រោងវះកាត់ភ្នែកឡើងបាយ ដើម្បីជួយព្យាបាលជំងឺភ្នែក​ដល់ប្រជាជនកម្ពុជា។ គម្រោងនេះពិតជាមានអត្ថប្រយោជន៍ក្នុងការចូលរួមពង្រឹង និងលើកម្ពស់​សុខ​ភាព​សាធារណៈ ដែលជាផ្នែកមួយ នៃការគាំទ្រគោលនយោបាយអភិវឌ្ឍន៍សម្រាប់អាណត្តិទី៧​នៃរាជ​រដ្ឋា​ភិបាលកម្ពុជា៕