Month: July 2021

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ដល់សាលាពលទាហានទី១

    ស្ទឹងត្រែង៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរងយោធភូមិភាគទី១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅជូន ឧត្តមសេនីយ៍ត្រី ពៅ សំអាត នាយកសាលាពលទាហានទី១ រួមមាន អង្ករ ប្រេងឥន្ធន: និង ថវិកា សម្រាប់ទ្រទ្រង់សាលា […]

  • ឯកឧត្តម អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមប្រជុំបូកសរុបការងារចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕ #អរគុណសន្តិភាព

  • ឯកឧត្តម អ៊ូច ភា  បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ពី លោក សុខ វាសនា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា

    តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្ដដា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ពី លោក សុខ វាសនា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបូរីជលសារ និងលោកស្រី នូ ស្រីស្រស់ អង្ករ ២តោន មីខ្លាឃ្មុំ ១០០កេស ត្រីខ ១០០យួរ ដើម្បីចូលរួមសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំង […]

  • វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសបន្ថែមទៀត និងឧបករណ៍តេស្តរហ័ស៣០ម៉ឺន ជំនួយរបស់មិត្តចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ

    វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ប្រទេសចិនចំនួន ១លានដូសបន្ថែមទៀត និងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ដែលជាជំនួយរបស់មិត្តចិន ត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់កម្ពុជានេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកឯឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺន ដែលដឹកមកជាមួយវ៉ាក់សាំងនេះ គឺជាជំនួយរបស់មិត្តចិន។ វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា […]

  • អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យសកម្មភាពសមត្ថកិច្ច អាជ្ញាធរ ចុះអនុវត្តការបិទបម្រាមគោចរពីម៉ោង៩ដល់ម៉ោង៣ភ្លឺក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    ភ្នំពេញ៖ អ្នកល្មើសនឹងបម្រាមគោលចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺត្រូវផាកពិន័យធ្ងន់ធ្ងរ ម៉ូតូ២០ម៉ឺន រថយន្ត១លានរៀល។ ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០ខែកក្កដានេះតទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោលចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀត។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលកាលពីរាត្រីថ្ងៃទី៣០ កក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ ឯកឧត្ដមបានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន ខណ្ឌមានជ័យ ពោធិសែនជ័យ និងខណ្ឌសែនសុខដែលលោកបានអញ្ជើញចុះពិនិត្យនៅតាមគោលដៅត្រួតពិនិត្យមួយចំនួន នៅក្នុងភូមិសាស្ត្ររាជធានីពេញដើម្បីជម្រុញឱ្យសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌអនុវត្តការងារនេះ ឱ្យបានម៉ឹងម៉ាត់និងមានប្រសិទ្ធភាព។ ក្នុងឱកាសនោះឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ៖ការអនុវត្តនូវវិធានការ ដោយបិទបំរាមគោចរខាងលើនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ពិសេសកូវីដ បំលែងថ្មីដែលតា។ […]

  • គ្រួសារ​រងគ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារទទួលបានអំណោយមនុស្សធម៌ ពី​អនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសំឡូត។

    ខេត្តបាត់ដំបង ៖​ នៅរសៀលថ្ងៃទី​ ៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទ​ក្រហមកម្ពុជាស្រុកសំឡូត ដឹកនាំដោយ សើ សាម៉េត ប្រធានគណៈកម្មាធិការសាខាអនុស្រុកនិងសហការី បានចូលរួមសម្តែងនូវការសោកស្តាយ និងបាននាំយកអំណោយមនុស្សធម៌ទៅផ្ដល់ជូនប្រជាពលរដ្ឋឈ្មោះផុន ណាវី ដែលរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន​ កាលពីល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ​ស្ថិតនៅចំណុចអក្សរតេ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូតខេត្តបាត់ដំបង។ ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក សើ សាម៉េត ប្រធានគណកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា​ស្រុក បានពាំនាំប្រសាសន៍ […]

  • ឯកឧត្តម ជាវ តាយ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា  ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន១៧គ្រួសារ

    កំពត ៖ នាថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២១ នេះឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោក អូន ខន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រាច ព្រមទាំងសហការី និងក្រុមកាកបាទក្រហមឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន […]

  • អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យ ជួបប្រជុំជាមួយកម្លាំងសមត្ថកិច្ចនៅច្រកព្រំដែនកម្ពុជា-ថៃ

    បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបប្រជុំជាមួយកងកម្លាំងមានសមត្ថកិច្ចនៅព្រំដែន ដើម្បីពិនិត្យ និងពង្រឹងបន្ថែមការត្រួតពិនិត្យកិច្ចការតាមបណ្តាត់ព្រំដែនកម្ពុជា-ថៃ នៅច្រកអូរបីជាន់ ស្រុកអូរជ្រៅ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងនាមគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំកងកម្លាំងចម្រុះមានកម្លាំងនគរបាលការពារព្រំដែន អាវុធហត្ថ កម្លាំងយោធា មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ឲ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩។នឹងបានសំណូមពរដល់ភាគីថៃ សូមបន្តកិច្វសហប្រតិបត្តិការផ្តល់ព័ត៌មាន និងចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ កាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ ពិសេសកូវីដ១៩ […]

  • ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ លើកទី៥

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ លើកទី៥ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈស្តីពី«ការសិក្សាស្រាវជ្រាវអំពីគម្លាតសមស្របសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣ និងប្រភេទវ៉ាក់សាំងដែលត្រូវប្រើប្រាស់ជាដូសទី៣»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ (Zoom) ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩៕ #អរគុណសន្តិភាព

  • អភិបាលខេត្តបន្ទាយមានជ័យ នាំយកស្បៀងអាហារ និងថវិកាផ្ដល់ជូនកងកម្លាំង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ

    បន្ទាយមានជ័យ៖ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភ របស់រដ្ឋបាលខេត្ត មានជាស្បៀងអាហារ ថវិកា ជូនដល់កងកម្លាំងយោធាអង្គភាពចំណុះយោធភូមិភាគទី៥ កងកម្លាំងស្នងការរដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្ត ។ សំណេះសំណាលឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីនៃការចូលរួមទាំងយប់ថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យទាំងអស់ ក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ […]