អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យ ជួបប្រជុំជាមួយកម្លាំងសមត្ថកិច្ចនៅច្រកព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបប្រជុំជាមួយកងកម្លាំងមានសមត្ថកិច្ចនៅព្រំដែន ដើម្បីពិនិត្យ និងពង្រឹងបន្ថែមការត្រួតពិនិត្យកិច្ចការតាមបណ្តាត់ព្រំដែនកម្ពុជា-ថៃ នៅច្រកអូរបីជាន់ ស្រុកអូរជ្រៅ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។

ក្នុងនាមគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំកងកម្លាំងចម្រុះមានកម្លាំងនគរបាលការពារព្រំដែន អាវុធហត្ថ កម្លាំងយោធា មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ឲ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩។នឹងបានសំណូមពរដល់ភាគីថៃ សូមបន្តកិច្វសហប្រតិបត្តិការផ្តល់ព័ត៌មាន និងចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ កាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ ពិសេសកូវីដ១៩ delta ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលឹកបន្ថែមដល់កងកម្លាំង មន្ត្រីសុខាភិបាលនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា៕

#អរគុណសន្តិភាព