Month: August 2021

  • សម្តេចតេជោ ហ៊ុន សែន បានទិញឧត្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ

    នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចុះទៅត្រួតពិនិត្យឧត្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។ ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់អស់លោកនាយទាហាន នៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានបំពាក់ឧត្ធម្ភាគចក្រជូនដល់កងយោធពលខេមរភូមិន្ទដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿនទាន់ពេលវេលា៕

  • សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិតនៃវិស័យឯកជន នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត)នៅពេលចូលនិវត្តន៍

    ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិតនៃវិស័យឯកជនទាំងអស់ នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលចូលនិវត្តន៍ដូចទៅនឹងមន្រ្តីរាជការដែរ ពេលដែល ប.ស.ស. ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននាពេលឆាប់ៗដ៏ខ្លីខាងមុខ។ ការថ្លែងឡើងបែបនេះ គឺស្ថិតក្នុងឱកាសដែល ឯកឧត្តមអញ្ជើញធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករនិយោជិតជាស្រ្តី ដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នេះ។ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម ដែលក្នុងនោះរួមមាន៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ […]

  • ថ្ងៃទី ៥ ខែសីហា ២០២១ ស្អែកនេះ! ជាខួបកំណើត សម្តេចតេជោ ហ៊ុន សែន គម្រប់ ៦៩ឈានចូល ៧០ឆ្នាំ (៥សីហា១៩៥២-៥សីហា ២០២១)

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា ទោះបីខុសឆ្នាំក៏ដោយព្រោះ សម្តេចមានថ្ងៃកំណើតដល់ទៅពីរ៖ ១-ថ្ងៃ ទី ៤ ខែមេសា ឆ្នាំ ១៩៥១ដែលសម្តេចបានបកស្រាយម្តងរួច ហើយគឺថ្ងៃទី ៤ ខែមេសា យកថ្ងៃចូលបំរើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪសម្តេចព្រះនរោតម្តសីហនឆ្នាំ១៩៧០។ ឯឆ្នាំ ១៩៥១ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ ទី ៨មករា ឆ្នាំ ១៩៧៩ក្រោយពេលសម្តេចត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ពេលនោះ សម្តេចមិនបានកែតម្រូវទេព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។ ២-ថ្ងៃកំណើតពិតប្រាកដរបស់សម្តេច គឺថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៥២ត្រូវនឹងថ្ងៃអង្គារ១៥កើតខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក […]

  • ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីMr.Dr.Farid Selmi ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(GIZ-MUSEFO) ចូលរួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩

    កំពត៖ រសៀល.ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្តមួយចំនួន ទទួលអំណោយសប្បុរសធម៌ពីMr.Dr.Farid Selmi ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(GIZ-MUSEFO) ដែលជួយឧបត្ថម្ភម៉ាស២២៥០ប្រអប់ សាប៊ូលាងដៃ៤៥០០ដុំ,របាំងមុខ២៥០០របាំង, ជែល៥០០ដប,ដបអាកុល១១០០ដប និងម៉ាស៊ីនវាស់កំដៅ៣៥គ្រឿង ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់បម្រើអោយសកម្មភាពក្នុងវិធានការការងារប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ មានប្រសាសន៍ក្នុងឱកាសនោះ […]

  • ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារ​ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង​

    កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញដឹកនាំក្រុមការងារ​ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង​ រួមជាមួយប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គម្រោងសាងសង់ទីលានចាក់សំរាមនេះសាង់សង់លើផ្ទៃដីប្រមាណជាង ១០ហិកតា គឺជាគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ។ គម្រោងទាំងមូលរួមមាន កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ស្រះត្រងទឹកកខ្វក់ អគាររដ្ឋបាល អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក ផ្លូវចូលទីលានកប់សំរាម បន្ទប់ម៉ាស៊ីនភ្លើង […]

  • ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែកក្កដា និងលើកដៅប្រចាំខែសីហាឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ

    ខេត្តក្រចេះ៖ ថ្ងៃអង្គារទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ។ ក្នុងកិច្ចប្រជុំនោះលោកអភិបាលស្រុក.ក្រុង បានលើកឡើងពីសកម្មភាព យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ ឃុំ ស្រុក ក្រុងទាំង៦ របស់ខេត្តក្រចេះ និងបន្តពង្រឹងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ជ្រាបពីវិធានការ ការចូលរួមការពារទប់ស្កាត់ បង្ការកុំឲ្យឆ្លងនូវជំងឺកូវីដ-១៩ ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក៏ដូចជានៅតាមផ្ទះ អាជ្ញាធរ ដែនដី តែងតែបានចុះក្រើនរំលឹកជំរុញ ដល់បងប្អូនឲ្យមានការប្រុងប្រយត្ន័ខ្ពស់ […]

  • អភិបាលខេត្តកោះកុង អញ្ជើញចូលរួមប្រគល់ថវិការបស់រាជរដ្ឋាភិបាល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោកយាយដែលមានអាយុ ១០០ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

    ខេត្តកោះកុង៖ នាថ្ងៃចន្ទទី២ ខែសីហា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុងពិធីប្រគល់ថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣,០០០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោកយាយ ហុង ឡាច ដែលមានអាយុ ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅភូមិ២ […]

  • អភិបាលខេត្ត​បន្ទាយមានជ័យ​​ អញ្ជើញ​ត្រួតពិនិត្យ​ដំណើរ​ការចាក់វ៉ាក់សាំង​ ​ដូស​ទី​២ នៅស្រុក​មង្គលបូរី​

    ខេត្ត​បន្ទាយមានជ័យ៖ ឯឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ​​ បានចុះត្រួតពិនិត្យ​ដំណើរ​ការចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវិដ​-១៩​ ដូស​ទី​២​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ស្ថិត​នៅមណ្ឌល​សាលារៀន​ ចិនចុងវ៉ា​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ នៅថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២១​។ នៅក្នុង​ឱកាស​ដែល​ឯកឧត្ដម​ អភិបាលខេត្ត​ អញ្ជើញ​ត្រួត​ពិនិត្យ​ដំណើរ​ការចាក់វ៉ាក់សាំងក្រុម​គ្រូពេទ្យ​យោធាភូមិភាគ​ទី៥​ ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​មង្គលបូរី​ បាន​ធ្វើការ​សំណេះសំណាល​ និង​ផ្តាំ​ផ្ញើសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ និងអប់រំណែនាំនូវ​វិធានការ​សុខាភិបាល​ ៣កុំ​ ៣ការពារ​ ទោះបី​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ចំនួន​២ដូស​ក៏ដោយ​ ត្រូវ​តែ​បន្ត​ពាក់​ម៉ាស់​ និង​រក្សា​គម្លាត​សុវិត្ថភាព​ សង្គម​ និង​គម្លាត​បុគ្គលិក​ ១.៥ម៉ែត្រ​។ […]

  • អភិបាលខេត្តកណ្ដាលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល

    ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញឱ្យអាជ្ញាធរស្រុកមុខកំពូល យកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ពិសេសប្រភេទ Delta ថ្មី ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល ដោយក្នុងនោះត្រូវពិនិត្យវាយ តម្លៃលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាមនីតិវិធីស្តង់ដារ ។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល ជំរុញបែបនេះក្នុងឱកាសឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅសាលាស្រុកមុខកំពូល។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា […]

  • អាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ផ្តល់ជូនពលរដ្ឋចំនួន ៦៣គ្រួសារ ដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៅភូមិចំបក់ និងភូមិចំការតែ ក្នុងក្រុងសែនមនោរម្យ

    មណ្ឌលគិរី៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៅក្រោយផ្សារសែនមនោរម្យ […]