ថ្ងៃទី ៥ ខែសីហា ២០២១ ស្អែកនេះ! ជាខួបកំណើត សម្តេចតេជោ ហ៊ុន សែន គម្រប់ ៦៩ឈានចូល ៧០ឆ្នាំ (៥សីហា១៩៥២-៥សីហា ២០២១)
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2021/08/230784788_4239980066050458_5397183854264822109_n.jpg?fit=1000%2C666&ssl=1)
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា ទោះបីខុសឆ្នាំក៏ដោយព្រោះ សម្តេចមានថ្ងៃកំណើតដល់ទៅពីរ៖
១-ថ្ងៃ ទី ៤ ខែមេសា ឆ្នាំ ១៩៥១ដែលសម្តេចបានបកស្រាយម្តងរួច ហើយគឺថ្ងៃទី ៤ ខែមេសា យកថ្ងៃចូលបំរើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪសម្តេចព្រះនរោតម្តសីហនឆ្នាំ១៩៧០។ ឯឆ្នាំ ១៩៥១ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ ទី ៨មករា ឆ្នាំ ១៩៧៩ក្រោយពេលសម្តេចត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ពេលនោះ សម្តេចមិនបានកែតម្រូវទេព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។
២-ថ្ងៃកំណើតពិតប្រាកដរបស់សម្តេច គឺថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៥២ត្រូវនឹងថ្ងៃអង្គារ១៥កើតខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក ព.ស២៤៩៦។
ទោះជូនពរ ៧០ ឆ្នាំ ឬ៧១ ឆ្នាំគឺសម្តេចទទួលបានទាំងអស់និងសូមអរគុណសម្រាប់ការស្រឡាញ់រាប់អាន។
#អរគុណសន្តិភាព