Month: August 2022
ឯកឧត្ដម ឃួង ស្រេង អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាត្រៀមបើកការដ្ឋានសាងសង់ស្ពាន
នារសៀលថ្ងៃអង្គារ ០៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាត្រៀមបើកការដ្ឋានសាងសង់ស្ពានអាកាសត្រង់ចំណុចមហាវិថីសម្ដេចតេជោ ហ៊ុន សែន ( ផ្លូវ៦០ម៉្រែត ) មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ( ផ្លូវលេខ២៧១ ) និងសាងសង់ស្ពានអាកាសនៅត្រង់ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី […]
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាអាស៊ាន
ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះថ្ងៃកំណើតរបស់អាស៊ាន ដែលមកដល់ពេលនេះមានអាយុ៥៥ឆ្នាំហើយ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ត្រូវបានបង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានក្លាយទៅជាអង្គការតំបន់មួយ ដែលមានប្រជាប្រិយភាព មានដៃគូសន្ទនាកាន់តែច្រើន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងលើពិភពលោកផងដែរ។
លោក ហ៊ុន ម៉ានី អញ្ជើញទទួលប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា
(ភ្នំពេញ)៖ បន្ទាប់ពីដឹកនាំប្រតិភូ អមជាមួយទង់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម មកដល់មាតុភូមិដោយសុវត្ថិភាព កាលពីរសៀលថ្ងៃទី០៧ ខែសីហាម្សិលមិញ នៅរាត្រីថ្ងៃដដែល លោក ហ៊ុន ម៉ានី ប្រធានប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍ចុងក្រោយរបស់អត្តពលិកជនពិការកម្ពុជា ក្រោយបញ្ចប់បេសកកម្មនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ីដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ។ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ផ្ដល់ឲ្យមានយន្ដហោះពិសេស តាមរយៈក្រុមហ៊ុន Sky Angkor Airlines សម្រាប់ដឹកជញ្ជូនអត្តពលិកជនពិការកម្ពុជាទៅមក ដោយឥតគិតថ្លៃ ជាមួយការហោះហើរត្រង់ពីទីក្រុងសូឡូ មកទីក្រុងភ្នំពេញ គិតត្រឹមរាត្រីថ្ងៃអាទិត្យ […]
សម្តេចតេជោ ប្រកាសលុបចោលលិខិតអនុញ្ញតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ និងបញ្ជាឲ្យក្រុមហ៊ុនដែលបានឈូសឆាយ ត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសលុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ ដើម្បីរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម។