សម្ដេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌កំពុងពិនិត្យអ្នកជាប់ឃុំថាតើគួរដោះលែង ឬអនុញ្ញាតឱ្យនៅក្រៅឃុំ ចំពោះបទល្មើសស្រាលៗ និងអ្នកជិតរួចទោស

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានទទួល​ជួប ពិភាក្សា​ការងារ​ជាមួយ​លោក Vitit Muntarbhorn អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ Zoom នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។ ក្នុង​កិច្ចពិភាក្សា​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ កំពុង​សហការគ្នា​ពិនិត្យ​ស្ថានភាព​អ្នក​ជាប់ឃុំ​ថា តើ​គួរ​ដោះលែង ឬ​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ ចំពោះ​បទល្មើសស្រាលៗ និង​អ្នក​ជិត​រួច​ទោស។ នេះ​បើ​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់​សម្ដេច​ក្រឡាហោម ស ខេង។

ក្នុងជំនួប​ពិភាក្សា​នេះដែរ លោក Vitit Muntarbhorn អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានលើកឡើង​នូវ​ប្រធានបទ​ចំនួន៤ ដើម្បី​ស្នើសុំ​កិច្ចពិភាក្សា​ជាមួយ​សម្ដេច​ក្រឡាហោម រួមមាន ទិដ្ឋភាព​រួម ឬ​ទិដ្ឋភាព​ទូទៅ នៃ​ជំងឺ​កូ​វីដ-១៩នៅ​កម្ពុជា ទី១ស្ថានភាព​នៅក្នុង​ពន្ធនាគារ, ទី២ លំហរ​ប្រជាធិបតេយ្យ និង ដំណើរការ​កែទម្រង់​ច្បាប់​NGOs និង​ទី៣វិធានការ​ឆ្លើយតប​ប​ន្ត​បន្ទាប់​ទៀត​នៅក្រោយ ស្ថានភាព​ជំងឺ​កូ​វីដ-១៩ ។

ពាក់ព័ន្ធ​នឹង​ការលើកឡើង​ទាក់ទង​នឹង​ស្ថានភាព​ពន្ធនាគារ​សម្ដេច​ក្រឡាហោម​បាន ជម្រាបជូន​ថា ជាក់ស្ដែង​ក្រៅតែពី​ការខិតខំ​បន្ត​កសាង និង​ពង្រីក​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ ពន្ធនាគារ​ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ​កំពុង​អនុវត្តន៍ វិធានការ​មួយចំនួនទៀត​ដើម្បី​បន្ធូរបន្ថយ​ភាព​ចង្អៀត​ណែន ក្នុងស្ថានភាព​កូ​វីដ-១៩ ក្នុង នោះ​ក្រសួងមហាផ្ទៃ​កំពុង​សហការ​ជាមួយ​ក្រសួងយុត្តិធម៌​ដើម្បី​ពិនិត្យ​ស្ថានភាព​អ្នក​ជាប់ឃុំ​ថា​តើ​គួរតែ​អនុវត្តន៍​នូវ​ការដោះលែង ឬក៏​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​ទៅ​បទល្មើសស្រាលៗ មួយចំនួន ដូចជា​អ្នកទោស​ជិត​រួច​ទោស និង​អ្នក​ដែល​ប្រព្រឹត្ត​ទ​ប​ល្មើស​ស្រាល តាមរយ​ការ ដាក់ឱ្យ​នៅក្រៅ​ឃុំ​ក្រោម​ការត្រួតពិនិត្យ​ដោយ​តុលាការ។ សម្ដេច​ក្រឡាហោម​បាន​បន្តថា ក្រសួងមហាផ្ទៃ​ក៏​បាននិងកំពុង​សហកា​រ​គ្នា​យ៉ាង​ល្អជា​មួយ​ក្រសួងសុខាភិបាល ដើម្បី​ជំរុញ ការព្យាបាល​ឱ្យទាន់​ពេលវេលា​ចំពោះ​រាល់​ករណី​ដែល​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ ក្នុង​ពន្ធនាគារ និង​បាន​សហការ​ក្នុង​ការចាក់​វ៉ាក់សាំង​ដល់​មន្ត្រី​ពន្ធនាគារ និង​អ្នក​ជាប់ឃុំ ក៏ដូចជា​បានធ្វើ​តេសរ​ហ័ស ដើម្បី​មាន​វិធានការ​ទាន់ពេលវេលា​ក្នុង​ការញែក​អ្នកមាន​ជំងឺ ចេញ សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ឱ្យបាន​ទាន់ពេលវេលា និង​រួមចំណែក​ថែរក្សា បាន​សុខភាព​ទាំង​ជន​ជាប់ឃុំ និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ ដោយ​កិច្ចការ​នេះ​បាន​អនុវត្តន៍​យ៉ាង​ល្អប្រសើរ។

ចំពោះ​លំហរ​ប្រជាធិបតេយ្យ និង​ដំណើរការ​កែទម្រង់​ច្បាប់​NGOs សម្ដេច​ក្រឡា ហោម​បាន​ថ្លែង​ដែរ​ថា ជារួម រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក​សង្គម​ស៊ីវិល​ជា​ដៃគូ និង​បាន ធ្វើការ​ជាមួយគ្នា​ជាច្រើន​មកហើយ​ដែរ ជា​ពិ​សេ​ទៅលើ​សំណើរ​ធ្វើកំណែទម្រង់ ច្បាប់​NGOs នេះ ដោយ​សម្ដេច​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ភាគី​ទាំងពីរ ទាំង​ភាគី​តំណាង​រាជ រដ្ឋា​ភិ បាល និង​តំណាង​NGOs រួមទាំង​ភាគី​ពាក់ព័ន្ធ​បន្ត​រក​ឱកាស​ជជែក​ពិភាក្សាគ្នា និង​មាន​កិច្ច សន្ទនា ជា​បន្តទៀត​ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ-១៩ក៏ដោយ ដើម្បី​ជំរុញ​ការ ងារ​ពាក់ព័ន្ធ​នឹង​សំណើរ​កែទម្រង់​ច្បាប់​នេះ។ សម្ដេច​បាន​ចាត់ទុកថា នេះ​គឺជា​ឧទាហរណ៍ ជាក់ស្ដែង​មួយ​នៃ​ការចូលរួម​លើ​កម្ពស់​លំហរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ពាក់ព័ន្ធ​នឹង​វិធានការ​ឆ្លើយតប​បន្តបន្ទាប់​នៅក្រោយ​ជំងឺ​កូ​វីដ-១៩ សម្ដេច​ក្រឡា ហោម​ក៏បាន​ជម្រាប​អ្នករាយការណ៍​ពិសេស​ថា​ជាការ​ពិត​នៅលើ​ភព​លោក​នេះ និន្នាការ​នៃ ការឆ្លង​ជំងឺ​កូ​វីដ-១៩ តួលេខ​មានការ​ថយចុះ។ ប៉ុន្តែ​សម្រាប់​កម្ពុជា​ពុំទាន់​មាន​សភាព​ធូរ ស្រាល​នៅឡើយ​ទេ ហើយ​សម្រាប់​វិធានការ​បន្តបន្ទាប់​ទៀត​ដើម្បី​ស្ដារ សេដ្ឋកិច្ច​ក្រោយ វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​យកចិត្តទុកដាក់​គិតគូ​ផងដែរ ទោះបីជា​ពុំមាន​នរណាម្នាក់​ដឹងថា​ជំងឺ​កូ​វីដ-១៩នឹង​បញ្ចប់​នៅពេលណា​ក៏ដោយ។

ជាការ​ឆ្លើយតប លោក Vitit Muntarbhorn បាន​ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ចំពោះ​កិច្ចសន្ទនា និង​ការផ្ដល់ជូន​ព័ត៌មាន​ដ៏​មាន​សារៈសំខាន់​នេះ។ លោក​បាន ចាត់ទុក​ព័ត៌មាន​ទាំងនេះ គឺជា​មូលដ្ឋាន​ដ៏​សំខាន់​បន្ថែម​សម្រាប់​រូបលោក ដែលជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា សម្រាប់​អាណត្តិ​ថ្មី​នេះ៕

#អរគុណសន្តិភាព