វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ប្រភេទ​សុ​ី​ណូ​វ៉ា​ក់ ចំនួន ១លាន​ដូ​ស​ទៀត នឹង​មកដល់​ថ្ងៃស្អែក

ភ្នំពេញ៖ដ្ឋ​លេខាធិការ​ក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បាន​ឲ្យ​ដឹងថា តាម​ការគ្រោងទុក​វ៉ាក់សាំង​កូ​វីដ-១៩ ប្រភេទ​សុ​ី​ណូ​វ៉ា​ក់ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន ១លាន​ដូ​ស នឹង​ដឹក​មក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ ស្អែក​នេះ។

គិត​ត្រឹម​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​សរុប​ចំនួន ៣,៧១៥,៧៥១នាក់។ សម្រាប់​លទ្ធផល​ចាក់​វ៉ាក់សាំង​គោលដៅ១០លាន​នាក់ បាន​ចំនួន៣៧.១៦%៕

#អរគុណសន្តិភាព