អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៧០ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

ភ្នំពេញ៖ ៧០ ឆ្នាំ​កន្លងទៅនេះ កម្ពុជា​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​លំបាក​ជាច្រើន ដែល​គ្រប់​ដំណាក់កាល​ទាំងអស់​គឺ​តែងតែមាន​វត្តមាន “គណបក្ស​ប្រជាជន​កម្ពុជា” នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ពេលវេលា។

សន្តិភាព ស្ថិរភាព និង​រាល់​នូវ​សមិទ្ធផល​ដែល​យើង​សម្រេចបាន​មកដល់ពេលនេះ គឺ​បានមកពី​ការយក​អាយុជីវិត​ធ្វើ​ដើមទុន​ជាមួយនឹង​ពលិកម្ម​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​របស់​យុទ្ធជន យុទ្ធ​នារី មន្ត្រីរាជការ  សមាជិក សមាជិកា​គណបក្ស រួមទាំង​បងប្អូន​ជនរួមជាតិ​រាប់លាន​នាក់​ដែល​បាន​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ជាមួយនឹង​ការគាំទ្រ​ដ៏​ស្មោះស ពី​បណ្ដា​ប្រទេស​ជា​មិត្ត និង​សហគមន៍​អន្តរជាតិ​ដែល​បាន​ធ្វេ​ី​អោយ​កម្ពុ​ជាមាន​សុខសន្តិភាព​និង​រីក​ច​ម្រេ​ី​ន​មកទល់​សព្វថ្ងៃ។

សូម​អរគុណ បងប្អូន​ជនរួមជាតិ  និង​សមាជិក​សមាជិកា  ព្រមទាំងក្មួយៗទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​តែងតែ​គាំទ្រ​និង​បោះឆ្នោតអោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​មកទល់​សព្វថ្ងៃ។  ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា  ប្រទេសជាតិ​នឹង​កាន់តែ​រី​កច​ម្រេ​ី​ន​រុងរឿង។

#អរគុណ​សន្តិភាព