ពាក្យ​ថា«សន្តិភាព» ងាយ​ស្តាប់ ងាយ​និយាយ​ណាស់ តែបើ​ធ្វេសប្រហែស​តែ​បន្តិច ងាយ​នឹង​ប្រឈម​ជាមួយ​ការបាត់បង់អ្វីៗទាំងអស់

ភ្នំពេញ៖ បើ​គ្មាន«សន្តិភាព» កុំថាឡើយ​សិទ្ធិសេរីភាពផ្សេងៗ សូម្បី​អាយុជីវិត​ក៏​ស្ថិតក្នុង​ភាព​គំរាមកំហែង​ដែរ។ សន្តិភាព គឺមាន​សារៈសំខាន់​ណាស់​នៃ​សង្គមជាតិ​មួយ ជា​មូលដ្ឋានគ្រឹះ​នៃអ្វីៗគ្រប់យ៉ាង។ មាន​សន្តិភាព​ទើប​កិច្ចការ​សង្គម សេដ្ឋកិច្ច និង​នយោបាយ អាច​ដំណើរការ​ទៅមុខ​បាន​ដោយ​រលូន ប្រជាជន​ក៏​អាច​រស់នៅ ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​ធម្មតា ដោយ​គ្មាន​ការភ័យខ្លាច និង​សុ​ខុ​ដុមរ​មនា។

មេរៀន​ប្រវត្តិសាស្ត្រ​ធ្លាប់បាន​បង្ហាញ​រួចមកហើយ នៅពេលដែល​សុខសន្តិភាព​ត្រូវបាន​បាត់បង់ នៅពេលដែល​ឯកភាព​ជាតិ សាមគ្គីភាព​ផ្ទៃក្នុង​ត្រូវបាន​បែកបាក់ នៅពេល​ទស្សន​ជាតិ​រួម​ត្រូវបាន​ញំ​ញី ដែល​បណ្តាលឱ្យ​ម​ជ្ឍ​ដ្ឋា​ន​ខាងក្រៅ​ឆ្លៀតឱកាស ញុះញង់ រុញ​ស្ថានការណ៍​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ រហូត​ធ្វើឱ្យមាន​ការបែងចែក​ក​ម្លាំ​ង​ក្នុងប្រទេស ដែល​អាច​បណ្តាលឱ្យ​ប្រទេសជាតិ ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​ផ្ទៃក្នុង​បាន​ក្នុង​មួយ​ប៉ព្រិចភ្នែក។

ដូច្នេះ «កត្តា​សុខសន្តិភាព ជា​កត្តា​ដាច់ខាត និង​មិនអាច​ចរចា ដោះដូរ ឬ​តថ្លៃ​បាន​នោះទេ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ»។

#អរគុណ​សន្តិភាព

អបអរសាទរ ខួប​លើក​ទី៧០ កំណើត​គណបក្ស​ប្រជាជន​កម្ពុជា

២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២១