អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ ឧបត្ថម្ភ​ដល់​ស្ត្រី​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត

កំពង់ឆ្នាំង៖ នៅ​ព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង រួម​ដំណើរ​ដោយ​លោកជំទាវ ប៊​ន សុ​ភី អនុប្រធាន​គណៈកម្មាធិកា​រ​សាខា លោក ប្រាក់ សោភ័ណ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​លោក​វេជ្ជបណ្ឌិត ទុំ សម្បត្ដិ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង បាន​ចុះសាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហម ផ្តល់ជូន​ដល់​ស្ត្រី​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពុងឆ្នាំង។

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម អម សុភា បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាកា​នយោបាយ​អ្វី​ឡើយ និង​រស់​ប្រកបដោយ​អនាម័យ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត​ជានិច្ច។

ឯកឧត្តម អម សុភា ក៏បាន​ផ្តាំផ្ញើ​ដល់​គ្រួសារ​រងគ្រោះ​ត្រូវ​អនុវត្តតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ និង​ខិត​ថែទាំ​សុខភាព ព្រមទាំង​រក្សា​អនាម័យ​អោយបាន​ជាប់​ប្រចាំ​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ១៩ ដោយ​អនុវត្ត តាម​អនុសាសន៍​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល៣ការពារ និង៣កុំ និង វិធានការ​របស់​ក្រសួងសុខាភិបាល​អោយបាន​ជាប់​ជាប្រចាំ។

ឯកឧត្តម ក៏បានផ្តល់​ជូនអំណោយ​មនុស្សធម៌​រួមមាន៖ អង្ករ ២៥គីឡូក្រាម មី​ម៉ា​ម៉ា០១កេស ត្រីខ១០កំប៉ុង ឃី​ដ​ចំនួន ០១មាន មុង០១ ភួយ០១ ក្រមា០១ សារុង០១ និង​ថវិកា​ចំនួន ៥០០០០រៀល។

បើតាម​ការបញ្ជាក់​ពី​ប្តី​ស្ត្រី​រងរបួស​ធ្ងន់​មានឈ្មោះ អុ​ឹ​ម អែម អាយុ ២២ ឆ្នាំ និង​គាត់​ជា​ប្តី​មានឈ្មោះ យី​ម ចឺ​ត​អាយុ ២០ឆ្នាំ អ្នក​ទាំងពី​រស់នៅក្នុង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ មូលហេតុ​ស្ត្រី​រងគ្រោះ​ដើរ​ដួល​ប៉ះ​ឈើ​កំពុង​តែមាន​ផ្ទៃពោះ​បណ្តាលឱ្យ​កកឈាម និង​ស្លាប់​កូន​ក្នុង​ផ្ទៃ​ហើយ​បាន​ចូលមក​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រយៈពេល០៣ថ្ងៃ ត្រូវបាន​ក្រុមគ្រូពេទ្យ​ធ្វើការ​វះកាត់​ជួយសង្គ្រោះ​បាន​ទាន់ពេល៕

#អរគុណសន្តិភាព