ក្រសួងមហាផ្ទៃ ចេញ​សេចក្ដីជូនដំណឹង​ដល់​គណបក្ស​កែទម្រង់​ក​ម្ពុ​ជា ត្រូវ​បញ្ឈប់​នូវ​រាល់​សកម្មភាព​នយោបាយ​នៅតាម​មូលដ្ឋាន រហូត ដល់​គណបក្ស​នេះ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានធ្វើការ​រំលឹក​ដល់​លោក ទិន សៃ ជា​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ថា គណបក្ស​នេះ ពុំទាន់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​នៅឡើយ។

ក្នុង​រយៈពេល​កន្លងមក​នេះ ក្រសួងមហាផ្ទៃ​ពិនិត្យឃើញថា គណបក្ស​កំពុង ធ្វើ​សកម្មភាព​នយោបាយ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដែល​សកម្មភាព​ទាំងនេះ គឺជា ការអនុវត្ត​បំពាន​ទៅនឹង​បញ្ញត្តិ​មាត្រា៩ និង​បញ្ញត្តិ​មាត្រា១៩ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ។

ដូច្នេះ គណបក្ស​កែទម្រង់​កម្ពុ​ជា​ត្រូវ​បញ្ឈប់​នូវ​រាល់​សកម្មភាព​នយោបាយ​នៅតាម​មូលដ្ឋាន រហូត ដល់​គណបក្ស​នេះ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​ស្មារតី នៃ​លិខិត របស់​ក្រសួងមហាផ្ទៃ ដូច​បាន​ចុះ​ក្នុង​យោង​ខាងលើ៕

#អរគុណសន្តិភាព