លោក Xiប្តេជ្ញា​លើ​កិច្ចការងារ​បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់​ចំ​ថ្ងៃ​ខួប១០០ឆ្នាំ​របស់​បក្ស​ក​ម្មុយ​នី​ស​ចិន

បរទេស៖ថ្ងៃនេះ​ប្រទេស​ចិន​កំពុង​ប្រារព្ធ​ពិធី​ខួប​លើក​ទី 100 នៃ​ការបង្កើន​បក្ស​ក​ម្មុយ​នី​ស​ចិន​ហើយ​កម្មវិធី​នេះ​ត្រូវបាន​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​អស់​រយៈពេល​ជាង​មួយ​ម៉ោង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ​នេះ​ផងដែរ។

ប្រធានាធិបតី​ចិន​លោក Xi Jinping នៅក្នុង​ឱកាស​នេះ​បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ​និង​ដោយបាន​លើកសរសើរ​យ៉ាងខ្លាំង​ចំពោះ​ពលរដ្ឋ​របស់ខ្លួន​ថា​គឺជា​អ្នក​ដែល​បាន​ចួ​ល​រួមចំណែក​ក្នុងការ​បង្កើត​ឲ្យ​បាន​ពិភពលោក​ថ្មី​មួយ​ឬ New World ។

ព្រឹត្តិការណ៍​ដែលមាន​ការចូលរួម​ពី​សំណាក់​យន្តហោះ​ចម្បាំង​ចំនួន១០០គ្រឿង​ផង​នោះ​លោក Xi ក៏បាន​សន្យា​ដែរ​ថា​នឹងធ្វើ​ការពង្រឹង​ទៅលើ​វិស័យ​យោធា​ឲ្យ​បាន​កាន់តែខ្លាំង​បន្ថែម​ទៀតហើយ​ជាពិសេស​គឺ​ប្តេជ្ញាចិត្ត​ដើម្បី​បង្រួបបង្រួម​កោះ​តៃវ៉ាន់​និង​ដោយបាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​ទីក្រុង​ហុងកុង​ផង។

លោក Xi ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​លោក​គិត​ចាប់​តាំងតែ​ពី​មេដឹកនាំ​ចិន​លោក Mao Zedong បានបញ្ជាក់​បែបនេះ​ថា៖មានតែ​សង្គមនិយម​ប៉ុណ្ណោះ​ដែល​អាចជួយ​សង្គ្រោះ​ប្រទេស​ចិន​បាន។ពលរដ្ឋ​ចិន​របស់​យើង​មិន​ត្រឹមតែ​បាន​ជួយ​ដល់​ការងារ​បំផ្លាញ​ពិភពលោក​ចាស់​ពីមុន​នោះ​ពួកយើង​ក៏​ជា​អ្នកចូលរួម​ក្នុងការ​បង្កើត​ពិភពលោក​ថ្មី​មួយ​ជាមួយគ្នា​ផងដែរ៕

#អរគុណសន្តិភាព