អភិបាលខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ចូលរួម​ចុះ​ពិនិត្យ​ការយក​សំណាក អ្នកពាក់ព័ន្ធ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ នៅ​ផ្សារ​អូរ​អំបិល

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង លោក​វេជ្ជៈបណ្ឌិត ឡេ ចន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​អញ្ជើញ​ពិនិត្យមើល​ការពិនិត្យ​យក​សំណាក អ្នកពាក់ព័ន្ធ​ករណី​ឆ្លង​កូ​វីដ១៩ នៅ​ផ្សារ​អូរ​អំបិល(ហៅ​ផ្សារ​ដើម​គរ) ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ។

ឱកាស​នោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត អំពាវនាវ​សូម​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ ចូលរួម​សហការ​ជាមួយ អាជ្ញាធរ គ្រូពេទ្យ និង​កងកម្លាំង ដើម្បី​ទទួលយក​សំណាក នៅ​ទីតាំង​ផ្សារ​អូរ​អំបិល ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ក្នុងករណី​សង្ស័យ និង​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ១៩ ផ្ទាល់​ឬ​ប្រយោល នៅ​ផ្សារ​អូរ​អំបិល៕

#អរគុណសន្តិភាព