អភិបាល​រាជធានី៖ ការព្យាបាល​តាម​ផ្ទះ​ជា​ជំរើស​ដ៏​ល្អ​សំរាប់​អ្នក​បាន​ចាក់​វ៉ាក់សាំង២ដូ​ស​រួចហើយ​តែ​នៅមាន​វិជ្ជមាន​កូដ​វីដ-១៩

 ភ្នំពេញ៖ តាមរយះ​កិច្ចប្រជុំ​ស្តីពី​ផែនការ​ត្រួតពិនិត្យ​ការផ្តល់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩នៅតាម​ផ្ទះ​តាមរយះ​Video Conferenceនា​រសៀល​ថ្ងៃទី៣កក្កដា នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន ថ្លែងថា៖ការព្យាបាល​តាម​ផ្ទះ​ជា​ជំរើស​ដ៏​ល្អ​សំរាប់​អ្នក​បាន​ចាក់​វ៉ាក់សាំង២ដូ​សរួច ហើយ ហើយ​នៅមាន​ការឆ្លង​ទៀត។

ឯកឧត្តម​បន្តថា៖ ការរៀបចំ​ឱ្យមាន​ការព្យាបាល​អ្នកជំងឺ​កូ​វីដ១៩តាម​ផ្ទះ​ស្រប តាម​អនុ​សាស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការងារ​នេះ​រាជធានី​ភ្នំពេញ​បាន​ឈាន​មួយ​ជំ​ហ៊ាន​ទៅមុខ​រួចហើយ​ដែល​មកដល់ពេលនេះ​មាន​អ្នកជំងឺ​ជាង៣០០ នាក់​កំពុង​សំរាក​ព្យាបាល​នៅតាម​ផ្ទះ។ ឯកឧត្តម អភិបាល​បន្តថា៖យើង​នឹង​ពិភាក្សា​លំ អិត​ថែមទៀត​ទៅលើ​យន្ត​ការដែល​ត្រូវ​រៀបចំ​ឲ្យ​បានល្អ​ធានា​ដល់​ការផ្តល់សេវា សុខាភិបាល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​តម្រូវការ​ជាក់ស្តែង។

ជាមួយគ្នានេះ លោក​អភិបាល​រាជធានី​ស្នើរ​អាជ្ញាធរ​ខណ្ឌ​ទាំង១៤ត្រូវ​ផ្តល់​កិច្ចសហការ​ជាមួយ​មន្ត្រី​សុខាភិបាល និង​ក្រុម គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​TYDA ដើម្បី​ផ្តល់​ការអប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ពី​ភាពចាំបាច់ ក្នុងការ​សំរាក​ព្យាបាល​នៅតាម​ផ្ទះ។ ខណ្ឌ​និមួយៗត្រូវបង្កើត​ឲ្យ​មាន​ទីបញ្ជាការ​ស្រាល១កន្លែង​ក្នុង​មួយ​ខណ្ឌ​ដើម្បី​ប្រចាំ​បញ្ជា​អន្តរា​គម​ន៏​ជួយ​ប្រជាពលរដ្ឋ​ដែល ត្រូវការ​ឲ្យ​ជួយ​ដែល​ញាំញី​ដោយ​ជំងឺ​កូ​វីដ.១៩ទាន់ពេលវេលា​និង​ដោយ​ការទទួលខុសត្រូវ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង។

ឯកឧត្ដម ឃួ​ង ស្រេង បាន​សន្និដ្ឋានថា យើង​ឃើញ​មានការ​ឆ្លង​ច្រើន​ក្នុង​រយះពេល២ស​ប្តា​ហ៏​ចុង​ក្រោយនេះ​មែន តែ​មនុស្ស​ដែល​ឆ្លង​នោះ​នៅមាន​កំលាំង​មាំមួន។នោះ​យើង​អាច​យល់បាន​ថា មកពី​ការចាក់​វ៉ាង​ទាំង២ដូ​ស​នោះ​កំពុងមាន​ប្រសិទ្ធភាព ហើយ​ការព្យាបាល​នៅតាម​ផ្ទះ​គឺ​កាន់តែ​ចាំបាច់​និង​មាន​ប្រសិទ្ធភាព​ថែមទៀត។ជាមួយគ្នានេះ យើង​នឹង​ពន្យល់​អប់រំ​ដល់​ប្រជាពលរដ្ឋ​ពី​សារសំខាន់​នៃ​ការព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ១៩ នៅតាម​ផ្ទះ​តាមរយះ​ការធ្វើ​ស​ន្និសិទ​សារ​ព​ត៏​មាន​ឲ្យ​មានការ​យល់ដឹង​ជា​សា​ធារ  ណះ ជាមួយនឹង​ការជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​អោយចូល​រួមជាមួយ​អាជ្ញាធរ។

ពាក់​ព​ន្ធ័​នឹង​ការបន្ត​រិត​បន្តឹង​ការគ្រប់គ្រង​ការជួបជុំ​មានដូចជា​បៀ​ហ្គា​ឌិន, ទីតាំង​ម៉ាស្សា KTVជាដើម​លោក​ថា៖គឺ​មិនត្រូវ​បន្ធូ​ដៃ​ឡើយ និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺ​មុខរបរ​ណា​ដែលមាន​ការហាមឃាត់​ក​ន្ល​ង​មក គឺ​ត្រូវតែ​រិត​បន្តឹង​ឱ្យ​ខ្លាំង​កុំ​ចាំបាច់​មេ ក្រុង​ស្រែ​កបាន​អស់លោក​ធ្វើ​នោះ៕

ប្រភព៖ រដ្ឋបាល​រាជធានី​ភ្នំពេញ

#អរគុណសន្តិភាព