សម្តេច​តេ​ជោ អនុញ្ញាត​ឲ្យ​ម្ចាស់​យកទៅ​ចិញ្ចឹម​វិញ​ក្នុង​លក្ខ​ណ្ឌ​ម្ចាស់​ត្រូវធ្វើ ទ្រុង​ឱ្យបាន​ត្រឹមត្រូវ

ភ្នំពេញ៖ ក្រោយ​ក្តាប់បាន​រឿង​សត្វ​តោ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេ​ជោ អនុញ្ញាត​ឲ្យ​ម្ចាស់​យកទៅ​ចិញ្ចឹម​វិញ​ក្នុង​លក្ខ​ណ្ឌ​ម្ចាស់​ត្រូវធ្វើ​ទ្រុង​ឱ្យបាន​ត្រឹមត្រូវ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​ទំព័រ ហ្វេ​ស​បុក របស់​សម្តេច​ថា “ល្ងាច​នេះ​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​បាន​ឯកភាពគ្នា​ថា​អនុញ្ញាតឱ្យ​ម្ចាស់​យកទៅ​ចិញ្ចឹម​វិញ​ក្នុង​លក្ខ​ណ្ឌ​ម្ចាស់​ត្រូវធ្វើ​ទ្រុង​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ធានា​សុវត្ថិភាព​ទាំង​មនុស្ស​ក្នុងផ្ទះ និង​អ្នករស់នៅ​ជិតខាង”។

សម្តេច​បាន​អរគុណ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​ផ្តល់យោបល់​និង​អាណិតដល់​សត្វ​តោ៕

#អរគុណសន្តិភាព