កម្ពុជា នឹងរង​ឥទ្ធិពល​កូន​ព្យុះ ឈ្មោះ អ៉ី​ន-ហ្វា នៅ​ថ្ងៃទី៥-៦-៧ ខែកក្កដា នេះ

ភ្នំពេញ៖  សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា នឹងរង​សម្ពាធ​ឥទ្ធិពល​នៃ​កូន​ព្យុះ លើក​ទី៦ ឈ្មោះ អ៉ី​ន-ហ្វា ចាប់ពី​ថ្ងៃទី៥-៦-៧ ខែ​កក្ដ​ដា ឆ្នាំ២០២១នេះ សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ផងដែរ​ថា កម្ពុជា​នឹងរង​សម្ពាធ​ឥទ្ធិពល​នៃ​កូន​ព្យុះ ដែលមាន​ភ្លៀង​ធ្លាក់ ពី​បង្គួរ​ទៅ​ច្រើន មាន​ខ្យល់​កន្ត្រាក់​លាយ​និង​ផ្គរ​រន្ទះ​ថែម​ទៀតផង ជាពិសេស​នៅ​តំបន់ ទំនាប ជាប់​បឹង​ទន្លេសាប តំបន់​ជួរ​ភ្នំ​ដងរែក ដង​ទន្លេមេគង់ នឹង​តំបន់​មាត់​ស​មុ​ត្រ។ ហើយ​ស្ថានភាព​ទឹកទន្លេ​មេគង្គ និង​ត្រូវ​ឡើងជា​បន្តិច​ជា​បន្តបន្ទាប់៕

#អរគុណសន្តិភាព