អភិបាលខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ញ​ប្រគល់​ថវិកា​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ជូន​គ្រួសារ​សព​ដែល​ស្លាប់​ដោយ​ជម្ងឺ​កូ​វីដ១៩

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​និង​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីដ១៩ ខេត្តបន្ទាយមានជ័យ អមដោយ​លោក​ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត លោក​វេជ្ជបណ្ឌិត​ហេង គឹម​ស៊​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត លោក​ហឿន វីរៈ អភិបាលរងក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បាន​អ​ញ្ចើ​ញ​ប្រគល់​ថវិកា​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឧបត្ថម្ភ​ជូន​គ្រួសារ​សព​ដែល​ស្លាប់​ដោយ​ជម្ងឺ​កូ​វីដ១៩ ។

គ្រួសារ​សព​ម្នាក់ ទទួលបាន​ថវិកា​ចំនួន៥លាន​រៀល និង​បានប្រគល់​ដល់១២គ្រួសារ​នៃ​សព១២នាក់ ដែលមាន​លំនៅ​នៅ​ក្រុង​ប៉ោយប៉ែត ដោយ​មកទល់​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​អ្នកស្លាប់​ចំនួន៣៩នាក់​ហើយ៕

#អរគុណសន្តិភាព