សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៣មុឺនដុល្លារអាមេរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ

ភ្នំពេញ៖ ក្រោម​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់​អំពី​សុខទុក្ខ​នៃ​ការរស់នៅ​របស់​បងប្អូន​ប្រជានុរាស្ត្រ​ជា​កូនចៅ និង​ជាពិសេស​ក្រោម​ព្រះរាជ​ត​ម្រិៈ​ដង្ហែរ​តាម​ជានិច្ច​នូវ​ព្រះរាជ​សកម្មភាព​ដ៏​ថ្លៃថ្លា នៃ​ព្រះវររាជបិតា​សុខាភិបាល​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​ដ៏​រុងរឿង​នៃ​យើង។

សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​វិភាគទាន​ជា​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ដ៏​ឧត្តុង្គឧត្តម ចំនួន ៣មុ​ឺ​ន​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ដែល​បច្ចុប្បន្ន​ជា​កន្លែង​សម្រាប់​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីត១៩ ដើម្បី​ជាការ​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត១៩៕

#អរគុណសន្តិភាព