ជប៉ុន​នឹង​ដឹកជញ្ជូន​វ៉ាក់សាំង​ជាច្រើន​លាន​ដូ​សទៀ​តទៅ​ឲ្យ​កោះ​តៃវ៉ាន់​ថៃ​ហ្វីលីពីន​និង​វៀតណាម​សប្តាហ៍​នេះ

បរទេស៖ ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​នេះ​បានប្រកាសថា​ខ្លួន​នឹងធ្វើ​ការដឹកជញ្ជូន​វ៉ាក់សាំង​ជាច្រើន​លាន​ដូ​សទៀ​តទៅ​ឲ្យ​ប្រទេសជិតខាង​របស់ខ្លួន​គឺ​កោះ​តៃវ៉ាន់​ក្នុង​សប្តាហ៍​នេះ។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​លោក Toshimitsu Motegi បានបញ្ជាក់​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជប៉ុន​នឹង​ប​ញ្ចូ​ន​នឹង​ប​ញ្ចូ​ន​វ៉ាក់សាំង​ប្រមាណ​ជា១,១លាន​ដូ​សទៀ​តទៅ​ឲ្យ​កោះ​តៃវ៉ាន់​បន្ទាប់ពី​ធ្លាប់បាន​បញ្ជូន២,៤លាន​ដូ​សម្ត​ង​ហើយ​កាលពី​ខែ​មុន។

លោក​រដ្ឋមន្ត្រី​បន្ត​ដែរ​ថា​ក្រៅពីនោះ​វ៉ាក់សាំង​ប្រមាណ​ជា១លាន​ដូ​សផ្សេងគ្នាៗទៀត​នឹងត្រូវ​ផ្តល់​ជូនទៅ​ឲ្យ​ប្រទេសជិតខាង​ក្នុង​តំបន់​ផ្សេងទៀត​ដូចជា​ថៃ​ហ្វីលីពីន​និង​វៀតណាម​នៅ​សប្តាហ៍​នេះ​ដូចគ្នា​ខណៈដែល​កន្លងមក​ក៏​ធ្លាប់បាន​ផ្តល់​ទៅ​ឲ្យ​ប្រទេស​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​រួចហើយនោះ៕

#អរគុណសន្តិភាព