សម្តេច​ក្រឡាហោម ស ខេង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វឌ្ឍនភាព​នៃ​ការងារ​ពិនិត្យ សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ

ភ្នំពេញ៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នាថ្ងៃ​អង្គា​រ៍​ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វឌ្ឍនភាព​នៃ​ការងារ​ពិនិត្យ សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដី​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន និង​ការត្រួតពិនិត្យ និង​វាយតម្លៃ​លើ​សូចនាករ​សម្រាប់​ការប្រឡងប្រណាំង​នៅ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ Zoom។ កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ​ក្រសួង​ពាក់ព័ន្ធ ព្រមទាំង​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ទៀតផង​ដែរ៕

#អរគុណសន្តិភាព