ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២៥ អាណត្តិ​ទី៣

ប៉ៃលិន៖ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សា​ខេត្ត ប៉ៃលិន បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២៥ អាណត្តិ​ទី៣ របស់ខ្លួន ក្រោម​អធិបតីភាព​ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មានការ ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត, គណៈ​អភិបាលខេត្ត លោក-លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង/ស្រុក និង​ឃុំ/សង្កាត់​ជាច្រើន​នាក់​ផងដែរ។

ក្នុង​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ដូចជា៖ ទី១/ ពិនិត្យ និង​អនុម័ត​ពាក្យសុំច្បាប់ និង​អវត្តមាន នៃ​កិច្ចប្រជុំ សាមញ្ញ លើក​ទី២៥ ទី២/ ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ នៃ​កិច្ច ប្រជុំ​សាមញ្ញ​លើក​ទី២៤ អាណត្តិ ទី៣ ទី៣/ ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត ប្រចាំខែ មិថុនា ឆ្នាំ២០២១ និង​លើក​ទិសដៅ​ការងារ​ខែ​បន្ទាប់​របស់​រដ្ឋបាលខេត្ត ទី៤/ ពិនិត្យ និង​អនុម័ត​សេចក្តី ព្រាង របាយការណ៍ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​ប្រចាំឆមាស​ទី១ ឆ្នាំ២០២១ ទី៥/ ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​រៀបចំ​គម្រោង​ខេត្ត និង​ទី៦/ បញ្ហាផ្សេងៗ ។

លោកជំទាវ បាន ស្រី មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា៖ បច្ចុប្បន្ន​ដោយ សារ​ស្ថានភាព​ការចម្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ-១៩ នៅក្នុង​សហគមន៍ គ្រប់​មន្ទីរ​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត បាន​សហការគ្នា​យ៉ាងសកម្ម ក្នុងការ​ចូលរួម​ទប់ស្កាត់​ជម្ងឺ​កូ​វីត-១៩ ដូចជា៖ ការចូលរួម​ចំអិនម្ហូប​អាហារ សម្រាប់ ពលករ និង​ប្រចាំការ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា​ទូទាំង​ខេត្ត ព្រមទាំង​បាន​ឧបត្ថម្ភ​ជា​ស្បៀង អាហារ និង​ថវិកា ដល់​ប្រជា​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ នៅក្នុង មូលដ្ឋាន​ដែល​ខ្លួន​ទទួលខុសត្រូវ ដែល​នេះ​ជាការ​បង្ហាញ​ពី​ការចូលរួម និង​ការលះបង់​មិនអាច​កាត់ថ្លៃ​បាន ឡើយ ជាពិសេស កងកំលាំង ប្រដាប់អាវុធ​ទាំងបី​ប្រភេទ ដែលជា​ទ័ពស្រួច បាន​យាមកាម​នៅតាម​ព្រំដែន និង​ដឹកជញ្ជូន​ពលករ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រកបដោយ​ប្រសិទ្ធភាព។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​បញ្ជាក់ថា៖ រាល់​បញ្ហា​ប្រឈម​ដែល បានលើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ រដ្ឋបាលខេត្ត​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា ព្រមទាំង​បាន​ក្រើនរំលឹក ដល់​អាជ្ញាធរ​មូលដ្ឋាន ក្រុង/ស្រុក, ឃុំ/សង្កាត់ ជាពិសេស​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ ព័ន្ធ​ជុំវិញ​ខេត្ត ត្រូវ​មើល​ឡើងវិញ​នូវ​រាល់​បញ្ហា​ប្រឈម នាពេល​កន្លងមក មិនត្រូវ​ទុកចោល​នោះទេ ត្រូវ​ធ្វើការ ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា ដោយ​មិនត្រូវ​រើសអើង ប្រកាន់បក្ស​ពួកនិយម និង​គ្រួសារនិយម គឺ​ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​តួនាទី ភារកិច្ច និង​ការងារ​ជំនាញ​របស់ខ្លួន ហើយ​បើ​បញ្ហា​ណា​មិនអាច​ដោះស្រាយបាន សូម​ប្រញាប់​រាយការណ៍​មក​រដ្ឋបាលខេត្ត ដើម្បី​រក​ដំណោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា។

លោកជំទាវ​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា៖ ក្រោម​នយោបាយឈ្នះៗរបស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​យកចិត្តទុកដាក់​ខ្ពស់ ពី​សុខទុក្ខ​របស់ ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដូចនេះ​ក្នុងនាម​យើង​ជា​អ្នកបម្រើ​សេវា​ដល់​ប្រជាពលរដ្ឋ​ត្រូវមាន​ឆ​ន្ទះ​មុះ​មុត និង​ភាពស្មោះត្រង់ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ លើ​បញ្ហា​ដែល​ពួកគាត់​កំពុង​ប្រឈម និង​សំណូមពរ។

 

ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​កោតសរសើ​រ​ដល់​រដ្ឋបាល ខេត្ត​ប៉ៃលិន ដែលមាន​លោកជំទាវ បាន ស្រីមុំ ជា​អភិបាលខេត្ត កន្លងមក​បានធ្វើការ​អភិវឌ្ឍ​ខេត្ត ឱ្យមាន​ការរីកចំរើន​ជា​បន្តបន្ទាប់ ហើយ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ជូន​ដល់​ប្រជាពលរដ្ឋ និង ការ អនុវត្ត​នូវ​គោលនយោបាយ​ភូមិ/ឃុំ​មាន​សុ​វត្តិភាព នៅតាម​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ជាពិសេស បានគិត​គូ​យកចិត្តទុកដាក់​ខ្ពស់ និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ទប់ស្កាត់​ការចម្លង​រីក​រាលដាល ជម្ងឺ​កូ​វីដ-១៩ នៅក្នុង​សហគមន៍។

ឯកឧត្តម​ប្រធាន បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​សហការគ្នា ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ-១៩ ជាពិសេស​រួមគ្នា​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​ការពារ​របស់ ប្រមុខ រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ៕

#អរគុណសន្តិភាព