កម្ពុជា​បាន​នាំចេញ​អង្ករ​មាន​ចំនួន​សរុប២៨ម៉ឺន​តោន​ក្នុង​ឆមាស​ទី១ ឆ្នាំ២០២១

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យដឹងថា រយៈពេល​ឆមាស​ទី១នា​ឆ្នាំ២០២១នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​មាន​ចំនួន​សរុប២៨ម៉ឺន​តោន។ ក្នុងនោះ​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន​រហូតដល់១៤.៣ម៉ឺន​តោន ស្មើនឹង៥១%នៃ​ការនាំចេញ​អង្ករ​សរុប។

ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​នាំចេញ​អង្ករ​ធំជាងគេ​សម្រាប់​កម្ពុជា៕

#អរគុណសន្តិភាព