ករី​ណ​ធ្វើឃាត​ប្រធានាធិបតី​ហៃ​ទៃ៖ប៉ូលីស​បាញ់​ស្លាប់៤នាក់​និង​ចាប់ខ្លួន​មនុស្ស​បាន២នាក់

បរទេស៖ ​មនុស្ស៤នាក់​ដែល​ត្រូវបាន​គេ​សង្ស័យថា​មាន​ទំនាក់ទំនង​ទៅនឹង​ហេតុការណ៍​ធ្វើឃាត​ប្រធានាធិបតី​ហៃ​ទី​ត្រូវបាន​បាញ់​ស្លាប់​ដោយ​ប៉ូលីស​ហើយ២នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅក្រោយ​ហេតុការណ៍​ត្រឹមតែ១ម៉ោង​ប៉ុណ្ណោះ។

មេបញ្ជាការ​លោក Leon Charles បាន​បញ្ជាក់ថា​ប៉ូលីស៣នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ធ្វើជា​ចំណាត់​ខ្មាំង​នោះ​ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​ដែរ។

មកដល់ពេលនេះ​ប៉ូលីស​នៅ​មិនទាន់​បានបង្ហាញ​អត្ត​សញ្ញា​របស់​ក្រុម​ជនសង្ស័យ​ទាំងអស់នោះ​នៅឡើយ​ទេ​ខណៈដែល​ពលរដ្ឋ​ហៃ​ទី​រាប់លាន​នាក់​កំពុង​ស្រែក​ទាមទារ​ឲ្យ​អជ្ញាធរ​ស្វែងរក​ការពិត​នៅ​ពីក្រោយ​ការធ្វើឃាត​លោក​ប្រ​ធានា​ធីប​តី Jovenel Moise៕

#អរគុណសន្តិភាព