ថ្នាក់ដឹកនាំ​ខេត្តស្វាយរៀង អញ្ជើញ​ទទួលយក​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​ពី​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន

ស្វាយរៀង៖  ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត តំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ថ្ងៃ​ព្រហស្បតិ​ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បាន​អញ្ជើញ​ចូលរួម​ទទួលយក​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ស្រុក​ចន្ទ្រា និង​ស្រុក​រំដួល។

ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត​គ្រប់​លំដាប់ថ្នាក់ បាន​យកចិត្ត​ទុក្ខ​ដាក់​បំពេញភារកិច្ច ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ។ ជាពិសេស ការ​អុ​វត្ត​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាក​ច្រក​ម្ពុ​ជា ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រី​រាលដាល​ជម្ងឺ​កូ​វីដ១៩ ទាំងអស់គ្នា។

សំណូមពរ​ឲ្យ​អាជ្ញាធរ​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង​ការយកចិត្ត​ទុក្ខ​ដាក់​ក្នុងការ​គ្រប់គ្រង​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ចំណាកស្រុក បាន​វិល​ត្រលប់​ចូលមក​កាន់​ខេត្ត​វិញ និង​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ព្រំដែន​ស្វាយរៀង​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម ដោយ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​នូវ​វិធានការ​ច​ត្តា​ឡី​ស័ក​នៅតាម​បណ្តា​ច្រកព្រំដែន និង​ការពង្រឹង​វិធានការ​រដ្ឋបាល​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ១៩ បំប្លែង​ថ្មី​ប្រភេទ (ដែល​តា និង បែ​លតា មាន​កម្រិត​ឆ្លង​ដ៏​ស្រួចស្រាវ​បំផុត) ចូលក្នុង​សហគមន៍។ ជាពិសេស ត្រូវ​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ អំពី​វិធានការ​របស់​សុខាភិបាល និង​វិធានការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​គឺ ៣កុំ និង៣ការពារ ដើម្បី​កាត់ផ្តាច់​ការឆ្លង​រីក​រាលដាល ដែល​កើតចេញពី​ព្រឹត្តិការណ៍ ២០កុម្ភៈ។

អំណោយ​ដែល​បានផ្តល់​ជូន​នាពេលនេះ រួមមាន ៖ ទឹក​សុទ្ធ ៥០កេស អង្ករ ១តោន មី ៥០កេស ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ ត្រីខ ៥កេស ម៉ាស ៥កេស​ធំ អាល់កុល ៣កាន សាប៊ូ​លាង​ដែ ១០០ដុំ ថ្នាំដុសធ្មេញ ១០០ទីប ច្រាស់​ដុសធ្មេញ ១០០ដើម និង​ថវិកា ១លាន​រៀល៕

#អរគុណសន្តិភាព