អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំង នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអញ្ជើញចុះពិនិត្យមើលទីតាំងចំនួន៣កន្លែង ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ជាកន្លែងទីប្រជុំជនស្រុក ដើម្បីត្រៀមចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋមង្គលបូរី នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងសូមទៅចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា តាមការរៀបចំរបស់អាជ្ញាធរដែនដី ក្រុមការងារ។ ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា សូមបងប្អូនមានការយោគយល់ ដោយសារកន្លែងខ្លះប្រឈមខ្ពស់ បានចាក់មុនកន្លែងខ្លះស្រុកខ្លះយឺតយ៉ាវតែអាជ្ញាធរដែនដី ក្រុមការងារ នឹងបន្តចាក់ជូនឲ្យបានគ្រប់គ្នា តាមកម្មវិធីនិងផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល៕

#អរគុណសន្តិភាព