សម្ដេច តេជោ បានរកឃើញអ្នកចាក់​វ៉ាក់សាំង​ទី៥លាន​នៅ​ព្រឹក​ថ្ងៃទី១៣ខែកក្កដា​ឆ្នាំ២០២១នេះ

ភ្នំពេញ៖ សូម​អបអរសាទរ​ចំពោះ​បងប្រុស​ឈ្មោះ​ណុប មាន អាយុ៧០ឆ្នាំ​ជា​កសិករ​រស់នៅ​ភូមិសែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​ទី៥លាន​នៅ​ព្រឹក​ថ្ងៃទី១៣ខែកក្កដា​ឆ្នាំ២០២១នេះ។

លោកជំទាវ ឱ វណ្ណឌី​ន នឹង​នាំយក​ថវិកា​ចំនួន ១០លាន​រៀល​ព្រមទាំង​សម្ភារៈ​ផ្សេងទៀត​ដែលជា​ជំនួយ​ឧបត្ថម្ភ​ទៅ​ប្រគល់ជូន​ដោយផ្ទាល់។

សូម​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​កូ​វីដ១៩ តាមរយៈ​ការទទួលយក​ការចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ខ្លួន​និង​ក្រុមគ្រួសារ។សូម​កោតសរសើរ​ក្រុមគ្រូពេទ្យ​និង​អាជ្ញាធរគ្រប់លំដាប់​ថ្នាក់​ដែល​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​យើង ដែល​មកដល់ពេលនេះ​យើង​ចាក់​បាន៥០ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​នឹងត្រូវ​ចាក់១០លាន​នាក់៕

#អរគុណសន្តិភាព